មិន​ធម្មតា​ទេ Apple គ្រោង​លក់​ iPhone 8 ឱ្យ​បាន​ជាង ២០០ លាន​គ្រឿង!

  • 2017-04-21 04:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈីប​​ឲ្យ​ក្រុមហ៊ុន Apple បាន​បង្ហើប​ថា ពួក​គេ​នឹង​ផ្គត់​ផ្គង់​នៅ​បន្ទះ​ឈីប​ប្រមាណ ៥០ លាន​បន្ទះ ក្នុង​មួយ​ត្រីមាស​ពី​ពាក់​កណ្ដាល​ឆមាស​ទី ២ ឆ្នាំ ២០១៧ នេះ​ត​ទៅ សម្រាប់​បំពាក់​លើ​ iPhone ជំនាន់​ក្រោយ ។

បន្ទះ​ឈីប ដែល​ត្រៀម​បំពាក់​នៅ​លើ iPhone គម្រប់​ខួប ១០ ឆ្នាំ​នៃ​ការ​ផលិត​ iPhone គឺ​ឈីប A11 ដែល​ផលិត​ឡើង​ពី​សំណាក់​ក្រុមហ៊ុន TSMC គួប​ផ្សំ​នឹង​ការ​ជួយ​ជ្រោមជ្រែង​ ពី​ក្រុមហ៊ុន NXP និង Qualcomm។

ប្រភព​ក្រុមហ៊ុន​ដដែល​បន្ត​ថា Apple រំពឹង​លក់ iPhone 8 ​ប្រមាណ ២២០ ទៅ ២៣០ លាន​គ្រឿង ដែល​នឹង​ត្រូវ​លក់​ដាច់​ជា​បន្ត​បន្ទាប់​។

​គិត​ត្រឹម​ត្រី​មាស​ដំបូង​ នា​ឆ្នាំ ២០១៧ បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣១ ធ្នូ ក្រុមហ៊ុន Apple បាន​លក់​ iPhone ចេញ​បាន​ប្រមាណ ៧៨,៣ លាន​គ្រឿង ដែល​ជា​តួ​លេខ កើន​ឡើង ១៨​ ភាគ​រយ​ធៀប​​ទៅ​នឹង​ពេល​កន្លង​មក​។

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា