ចង់ដឹងទេ ហេតុអ្វីព្រះនាងទាំងអស់របស់ Disney ស្លៀកតែឈុតពណ៌ខៀវ​?

  • 2017-04-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួអង្គ​ព្រះនាង​នៅ​ក្នុង​រឿង​របស់​ Disney ដែល​មាន​ដូចជា​៖ Belle, Cinderella, Jasmine និង​ Ariel សុទ្ធ​តែ​ជា​វីរនារី​ដែល​ទស្សនិកជន​ ទាំង​ក្មេង​ ទាំង​ចាស់​កោត​សរសើរ​ចរិត​របស់​តួអង្គ​ណាស់​ ។ មួយ​វិញ​ទៀត​តួ​ព្រះ​នាង​ទាំង​នេះ​សុទ្ធតែ​មាន​ភាព​ក្លាហាន​ អង់អាច​ ព្រម​ជាមួយ​ទឹកចិត្ត​មេត្តា​ករុណា​ដូច​ៗគ្នា​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ចម្ងល់​នោះ​គឺ​ថា​ គ្រប់​វីរនារី​ទាំង​នេះ​សុទ្ធ​តែ​ស្លៀក​ពាក់​ពណ៌​ខៀវ​។

យោង​តាម​អ្នក​ច្នៃ​ម៉ូដ​ឈ្មោះ​ Christopher Kane បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិបសាយ​ហ្វេស្សិន​ ELLE.COM កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ៖ "នៅ​ពេល​ដែល​អ្នក​គិត​ដល់​វីរនារី​ទាំង​អស់​របស់​ Disney 'Cinderella, Sleeping Beauty, Jasmine' អ្នកនឹងនឹកឃើញឈុតពណ៌ខៀវ​! វា​ជា​ស្ទាយល៍​ 'ពណ៌ខៀវ​របស់​Disney' ” ។

អ្នក​ជំនាញ​ផ្នែក​ពណ៌​ម្នាក់​ឈ្មោះ "Leatrice Eiseman " មក​ពី “Pantone Color Institute” បាន​និយាយ​ថា​៖ "ការ​ផ្ដល់​អំណាច​ទៅ​ឲ្យ​មនុស្ស​ស្រី​ជា​ហេតុផល​ចម្បង​មួយ​ ដូចនេះ​ត្រូវ​បន្ថែមថាម​ពល​ឲ្យ​តួ​ស្រី​ ដោយ​ឲ្យ​នាង​ស្លៀក​ពាក់​ពណ៌​ខៀវ" ។

ហេតុ​ផល​មួយ​ទៀត​ដែល​ថា​ ហេតុ​អ្វី​បាន​ជា​ ពណ៌​ខៀវ​ គឺ​ជា​ពណ៌​ដែល​ពេញ​និយម​សម្រាប់​តួ​អង្គ​ព្រះនាង​? ចម្លើយ​គឺ​ដោយសារ​ ពណ៌​នេះ​ជា​ពណ៌​មេឃ​ រំលឹក​យើង​ពី​អំពើល្អ ភាព​ជឿជាក់​ និង​ស្មោះ​ត្រង់​ផង​ដែរ​៕

ប្រភព៖ Goodhousekeeping   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម