យន្តហោះ​ចម្បាំង​អាមេរិក​ ​ត្រៀម​ប្រើ​នៅ​កូរ៉េ​ធ្លាក់​ក្នុង​សមុទ្រ

  • 2017-04-21 16:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ចម្បាំង​មួយ​គ្រឿង​របស់​អាមេរិក​ម៉ូដែល​ ​F/A-18E​ ​បាន​ធ្លាក់​ក្នុង​សមុទ្រ​ ​Celebes Sea​ ​ដែល​ជា​ដែន​ទឹក​របស់​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្មី​នេះ​ ​ក្រោយ​ព្យាយាម​ចុះ​ចត​លើ​នាវា​ផ្ទុក​យន្តហោះ​ ​USS Carl Vinson​ ​មិន​បាន​សម្រេច។

រូបតំណាង F/A-18E

ឧបទ្ទវហេតុ​នេះ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​នោះ​ឡើយ​ ​ខណៈ​បញ្ហា​ដែល​បង្កើត​គ្រោះ​ថ្នាក់​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត។

នាវា​ផ្ទុក​យន្តហោះ​ ​USS Carl Vinson​ ​ត្រូវ​គេ​ដឹង​ថា​កំពុង​ធ្វើ​ដំណើរ​ទៅ​សំចត​ក្នុង​ដែន​​សមុទ្រ​ជប៉ុន​នា​ចុង​ ​ខែ​ ​មេសា​ ​២០១៧​ ​នេះ​ ​ខណៈ​គោល​បំណង​ធំ​គឺ​ត្រៀម​សម្រាប់​ការ​ប្រើ​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​កូរ៉េ​ខាង​ជើង៕

នាវា​ផ្ទុក​យន្តហោះ​ ​USS Carl Vinson ឆ្វេង

ប្រភព៖ RT   ប្រែ​សម្រួល៖ រដ្ឋ