Nikki Bella នាំ​គូ​ដណ្ដឹង John Cena ស្រាត​មុខ​វីដេអូ ព្រោះ​រឿង​មួយ

  • 2017-04-22 03:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ម៉ូដែល​ បច្ចុប្បន្ន​ជា​អ្នក​កីឡាកាស Nikki Bella និង​គូ​ដណ្ដឹង John Cena បាន​រក្សា​ពាក្យ​ពិត​ស្រាត​ទាំង​ពីរ​អ្នក​មុខ​កាមេរ៉ា បន្ទាប់​ពី​សន្យា​ជាមួយ​អ្នក​គាំទ្រ​ចំពោះ​ការ subscribe លើ​វិបសាយ Youtube។

កាល​ពី​ពេល​ថ្មី​គូស្នេហ៍​ដែល​ទើប​ភ្ជាប់​ពាក្យ​បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​ថា ពួក​គេ​នឹង​ដោះ​សំលៀកបំពាក់​ចេញ​ទាំង​អស់​ ពេល​ដែល​ Channel Youtube របស់ Bellaឈ្មោះ​ថា Bella Twins កើន​អ្នក subscribe ដល់​​៥០០ ០០០​នាក់។ ជាមួយ​នឹង​ការ​សន្យា​​អ្នក​គាំទ្រ​នាំ​គ្នា​ជួយ​តារា​ទាំង​ពីរ​ដល់​គោលដៅ​យ៉ាង​លឿន ព្រោះ​ចង់​មើល​វីដេអូ​របស់​ពួក​គេ។

ជា​មនុស្ស​កាន់​​ប្រកាន់​ពាក្យ​ពិត Nikki Bella និង John Cena ក៏​ធ្វើ​បាន​សន្យា​ រៀបចំ​វីដេអូ​មួយ ដោះ​សំលៀកបំពាក់​ចេញ​សល់​តែ​ខ្លួន​ទទេ​ប៉ុណ្ណោះ តែ​ក៏​មាន​ការ​បិទបាំង​ខ្លះ​ដែរ៕ ​

ប្រភព៖ justjared   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ