បើ​មិន​ទាន់​ចេះ​ប្រើ Instagram តោះ! Sabay បង្រៀន

  • 2017-04-25 02:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instagram គឺ​ជា​កម្មវិធី​ចែករំលែក​រូបថត​និង​សេវាកម្ម​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ចែក​រំលែក​​រូបថត​និង​វីដេអូ​ជា​សាធារណៈ​​ឬ​ឯកជន​នៅ​លើ​សេវា​នេះ​។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Kevin Systrom និង Mike Krieger និង​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​នៅ​ខែ​តុលា​ឆ្នាំ​ 2010 សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS និង​​ Android ​នៅ​ខែ​ មេសា​ ឆ្នាំ​ 2012។

ខាង​ក្រោម​នេះ​ជា​របៀប​ប្រើប្រាស់ Instagram៖

  • ទាញ​យក​ Instagram ពី​ App Store ​សម្រាប់​ប្រព័ន្ធ​​ប្រតិបត្តិការ iOS ឬ​ Play Store នៅ​លើ​ប្រតិបត្តិការ​ Android បន្ទាប់​មក​ស្វែងរក​ពាក្យ​ថា​ "Instagram” បន្ទាប់​មក​ទៀត​ចុច​​ទាញ​យក។
  • បើក​កម្មវិធី​ Instagram
  • អ្នក​អាច​ចុះ​ឈ្មោះ​ប្រើប្រាស់​ដោយ​ប្រើ​គណនី​ Facebook ឬ​ចុច​លើ Sign up
  • ត្រង់​ចំណុច​នេះ​អ្នក​ត្រូវ​បញ្ចូល​អ៊ីម៉ែល (Email) ឈ្មោះ​អ្នក​ប្រើប្រាស់​ (Username) និង​លេខ​កូដ​សម្ងាត់ (Password)។ អ្នក​គួរ​បញ្ចូល​រូបថត​​មុន​នឹង​បន្ត​ទៅ​ទម្រង់​បន្ទាប់។
  • អ្នក​អាច​បន្ថែម​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ about រួម​បញ្ចូល​ទាំង​នាម​ត្រកូល​ និង នាម​ខ្លួន ឬ​គេហទំព័រ​របស់​អ្នក។
  • ប្រសិន​បើ​អ្នក​បាន​ចុះ​ប្រើប្រាស់​រួច​រាល់​ហើយ​សូម​ចុច​លើ​ Sign In ដែល​នៅ​ខាង​ក្រោម​នៃ​ Instagram
  • បន្ទាប់​ពី​បង្កើត​គណនី​រួច​រាល់​ អ្នក​នឹង​មាន​ជម្រើស​ដើម្បី​ជ្រើសរើស​នឹង​ស្វែងរក​​មិត្តភក្តិ​ពី​បណ្ដាញ​សង្គម Facebook, Twitter ឬ​ក៏​ជ្រើសរើស​ម្ដង​មួយ។

ចំណាំ៖ អ្នក​ត្រូវ​ភ្ជាប់​គណនី Instagram ជា​មួយ​ Facebook ឬ Twitter ជា​មុន​ទើប​អាច​ជ្រើសរើស​មិត្តភ័ក្ដិ​របស់​អ្នក​ពី​បណ្ដាញ​សង្គម​ទាំង​នោះ​បាន។

  • ចុច​លើ​ប៊ូតុង​ Follow ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្ត​របស់​អ្នក
  • Following មាន​ន័យ​ថា​មិត្ត​របស់​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​បាន​ឃើញ​ប្រកាស​របស់​ពួក​គេ​នៅ​ក្នុង​"ទំព័រ​ដើម"​របស់​អ្នក។
  • អ្នក​អាច​បន្ថែម​មិត្តភ័ក្ដិ​ (add friends) គ្រប់​ពេល​នៅ​ក្នុង​គណនី​របស់​អ្នក បន្ទាប់​ពី​អ្នក​បាន​បង្កើត​គណនី​រួចរាល់។
  • ចុច​លើ​ Done ដើម្បី​បន្ត
  • ប៊ូតុង Home ​ជា​កន្លែង​ដែល​អ្នក​អាច​ឃើញ​មនុស្ស​ដែល​អ្នក​បាន​ Follow ផុស​នូវ​អ្វី​ផ្សេងៗ។
  • ត្រង់​ប៊ូតុង​ Search អ្នក​អាច​ស្វែងរក​គណនី​ផ្សេងៗ​និង​អាច​វាយ​ពាក្យ​គន្លឹះ​នៅ​របារ​ "ស្វែងរក" នៅ​ផ្នែក​ខាង​លើ​នៃ Instagram។
  • ប៊ូតុង​កាមេរ៉ា​ដែល​ជំនួស​ដោយ​សញ្ញា (+) ជា​កន្លែង​ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​ជ្រើស​រើស​យក​រូបថត ឬ​វីដេអូ​ពី​ Camera roll និង​ថត​រូបភាព​បាន​ភ្លាមៗ​តែ​ម្ដង​ដើម្បី​បង្ហោះ​ទៅ​កាន់​បណ្ដាញ​សង្គម​របស់​អ្នក។
  • មើល​សកម្មភាព​ផ្សេងៗ​លើ​គណនី​របស់​អ្នក​ដោយ​គ្រាន់​តែ​ចុច​លើ​សញ្ញា(​បេះដូង)។ ​នេះ​ជា​កន្លែង​ជូន​ដំណឹង​នៅ​ក្នុង​កម្មវិធី​របស់​អ្នក​ដូចជា​(រូបថត​ មតិ និង​សំណើរ​របស់​មិត្ត​ភក្តិ​ -ល-។
  • សញ្ញា​រូប​មនុស្ស​ (Profile) ជា​កន្លែង​ដែល​អ្នក​អាច​បន្ថែម​មិត្តភក្តិ​ពី​ Facebook និង​បញ្ជី​ទំនាក់ទំនង​របស់​អ្នក​ដោយ​ចុច​លើ​សញ្ញា (+) នៅ​ជ្រុង​កំពូល​ខាង​ឆ្វេង​នៃ​អេក្រង់។
  • ចុច​លើ Edit Profile ដើម្បី​ផ្លាស់​ប្ដូរ​រូប​ថត​ ​ឈ្មោះ​ឬ​ក៏​ជីវប្រវត្តិ​របស់​អ្នក​ព្រម​ទាំង​គេហទំព័រ​​ និង​ព័ត៌មាន​ឯកជន​របស់​អ្នក។

ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

https://youtu.be/0Z4AEDyKGdI

អត្ថបទ៖ ប៊ុណ្ណារ៉ា