មក​ស្គាល់​តារា​សញ្ជាតិ​ហ្វីលីពីន​ដំបូង​ដែល​បាន​ក្លាយ​ជា​តារា​ K-Pop

  • 2017-04-23 08:44:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​ទៅ​តាម​ផលិតកម្ម​របស់​នាង​ Urban Works បាន​បញ្ជាក់​ថា​ Kriesha Tiu កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​បង្ហាញ​ខ្លួន​ក្នុង​ពិភព​ K-Pop។

Kriesha Tiu នឹង​ក្លាយ​ជា​តារា​​ចម្រៀង​ទោល។​ នេះ​បើ​តាម​ប្រភព​ផ្ទៃ​ក្នុង​មួយ។ ហើយ​ឥឡូវ​នេះ​ផលិតកម្ម​របស់​នាង​ Urban Works Entertainment បាន​ប្រាប់​ថា​​កំពុង​តែ​រៀប​ចំ​ក្នុង​ការ​បង្ហាញ​ខ្លួន​(Debut) របស់​នាង​។

Kriesha បាន​ទទួល​បាន​ជយលាភី​លំដាប់​ទី​២ក្នុង​កម្មវិធី K-Pop Star 6: The Last Chance និង​ក្លាយ​ជា​បេក្ខជន​ដំបូង​ពី​កម្មវិធី​នេះ ដែល​មាន​ឱកាស​បង្ហាញ​ខ្លួន​មុន​គេ។ នាង​គឺ​ជា​បេក្ខជន​មួយ​រួប​ដែល​ទទួល​បាន​ការ​ពេញ​និយម​ជា​ខ្លាំង​ពី​កម្មវិធី​នេះ ជាពិសេស​គឺ​នៅ​ប្រទេស​កំណើត​ហ្វីលីពីន​តែ​ម្ដង។

ចំនុច​កាន់​តែ​ពិសេស​ទៅ​ទៀត​នោះ​គឺ ផលិតកម្ម​ Urban Works Entertainment បាន​ប្រាប់​ថា​នាង​បាន​រៀបចំ​ដើម្បី​ចេញ​ជា​តារា​ចម្រៀង​ទោល​តាំង​ពី​មុន​ចូលរួម​កម្មវិធី K-Pop Star 6: The Last Chance​​ មក​ម៉េ្លះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ