កាមេរ៉ា​ Lumix ជំនាន់​ថ្មី​ របស់​ Panasonic ត្រៀម​ចេញ​លក់​ជាមួយ​តម្លៃ​ ៤៤៩ ដុល្លារ​

  • 2017-04-24 01:42:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Panasonic បាន​ធ្វើ​ការ​ប្រកាស​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​ប្រភេទ​កាមេរ៉ា​រាង​តូច​ច្រឡឹង​ម៉ូដែល Lumix DC-ZS70 ក្នុង​ជម្រើស​ ២ ពណ៌​រួម​មាន​ទឹក​ប្រាក់​និង​ខ្មៅ​។

Lumix ជំនាន់​ថ្មី​នេះ ត្រូវ​បាន​គេ​បង្ហើប​ថា នឹង​ចេញ​លក់​នៅ​ចុង​ខែ​ឧសភា​ខាង​មុខ​នេះ ជាមួយ​តម្លៃ​ត្រឹម​តែ ៤៤៩ ដុល្លារ​ប៉ុណ្ណោះ​​។​

​​ +​លក្ខណៈ​សម្បត្តិ​គ្រឿង Panasonic​ Lumix DC-ZS70:

  • Sensor ប្រភេទ​ CMOS ទំហំ ​1/2.3”
  • កម្រិត​ចាប់​រូបភាព​ 20.3MP
  • Lens Zoom ទំហំ​ 30x (Ultra Wide-Angel) ប្រវែង​ 24មម​​
  • អេក្រង់​ LCD ទំហំ​ 3. អុីញ អាច​បត់​បែន​បាន​ក្នុង​ទម្រង់ ១៨០ ដឺក្រេ (អាច​ថត​ Selfies បាន​យ៉ាង​ល្អ​បំផុត)​
  • អាច​ថត​វីដេអូ​ដល់​កម្រិត 4K
  • បច្ចេកវិទ្យា​ទប់​លំនឹង​រូបភាព​ Hybrid OIS 5-axis
  • ល្បឿន​ចាប់​យក​រូបភាព​ 0.1 វិនាទី​
  • ការ​ថត​បែប​ Burst Mode ល្បឿន​ 10fps
  • ​គាំទ្រ​ការ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ Wi-Fi

ប្រភព៖ petapixel   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា