ក្តៅៗ! ដូណាល់ ត្រាំ បញ្ជាឲ្យ​ពលរដ្ឋអាមេរិក ជាង២សែន​នាក់ ជម្លៀសចេញ​ពីឧបទ្វីបកូរ៉េ

  • 2017-04-24 02:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សារព័ត៌មាន Dailystar ដែល​បាន​ចេញ​ផ្សាយ នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចេញ​បញ្ជា​ឲ្យ​ពលរដ្ឋ​អាមេរិក ទាំង​អស់​ចំនួន ២៣០ ០០០​នាក់ នៅ​ឧបទ្វីប​កូរ៉េ ត្រៀម​ខ្លួន​ចាកចេញ បន្ទាប់​ពី​មាន​ការ​គំរាមកំហែង​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង មេ​ដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន

គួរ​រំលឹក​ថា មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​គំរាមកំហែង​សហរដ្ឋអាមេរិក ជាមួយ​នឹង​សង្គ្រាម​ដ៏​ធំ ចំពោះ​គម្រោង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ មក​លើ​ប្រទេស​ខ្លួន។ ទោះ​ជា​យ៉ាង​ណា សហរដ្ឋអាមេរិក ក៏​ខ្លាច​ញញើត បាន​ព្រមាន​ឲ្យ​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដោយ​បង្ហាញ​ថា «ជម្រើស​ទាំងអស់​មាន​នៅ​លើ​តុ​ហើយ» រួម​ទាំង​សកម្មភាព​យោធា ផង​ដែរ។

យ៉ាងណាមិញ ក្រោយ​ពី​ទទួល​បាន​ការ​គំរាមកំហែង​ចុង​ក្រោយ​បង្អស់ របស់​កូរ៉េខាងជើង កងទ័ព​អាមេរិក បាន​គ្រោង​នឹង​រៀបចំ​ធ្វើ​សមយុទ្ធ សម្រាប់​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក​ជា​បន្ទាន់ ចេញ​ពី​ឧបទ្វីប​កូរ៉េ។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ «Courageous Channel» នឹង​រៀបចំ​សម្រាប់​ការ​ជម្លៀស​ពលរដ្ឋ​អាមេរិក ប្រហែល ២៣០ ០០០​នាក់​ឲ្យ​មាន​សុវត្ថិភាព ក្នុង​ករណី​ការ​ប៉ះទង្គិច​គ្នា​ផ្ទុះ​ឡើយ៕

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ សេង ឡុង