លី ឌីណា ចង់​ប៉ះ​គូស្នេហ៍ ពេជ្រ សោភា ម្ដង​ទៀត​​

  • 2017-04-24 03:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​​ជួប​គ្នា​ជាមួយ​គូស្នេហ៍​ ពេជ្រ សោភា ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​ម្ដង​រួច​មក​ លី ឌីណា ចង់​ជួប​ម្ដង​ទៀត​​​បើ​សិន​ជា​មាន​ឱកាស​។

លី ឌីណា បាន​​ប្រាប់​ Sabay ថា​ ​ឆ្លង​កាត់​ការ​សម្ដែង​ខ្សែ​ភាព​យន្ត​រយៈ​ពេល​១​ឆ្នាំ​មក​នេះ​ តួ​ប្រុស​ដែល​នាង​ពិបាក​សម្ដែង​​ជា​មួយ​​គឺ​លោក​ ឈឹម សក្កដា ត្រង់​ឈុត​ឆាក​ឈរ​ញ៉ែ​គ្នា​​ ព្រោះ​ឈុត​ឆាក​មួយ​នេះ​ត្រូវ​ថត​ច្រើន​លើក​ទម្រាំ​តែ​ត្រូវ​។ ប៉ុន្តែទោះ​បី​ជា​លំបាក​យ៉ាង​នេះ​ក្ដី​នាង​នៅតែចង់​ សម្ដែង​ជា​មួយ​គូស្នេហ៍​ ពេជ្រ សោភា សារជាថ្មីដដែល។

តួ​ឯក​ស្រី​ក្នុង​រឿង​ " ឋានសួគ៌​វណ្ណៈ​" និយាយ​ថា​ "ខ្ញុំ​ និង​បង​ សក្កដា អត់​មាន​អ្វី​ខ្មាស​អៀន​គ្នា​ទេ​បង​ នៅ​ខាង​ក្រៅ​ខ្ញុំ​​ជាមួយ​គាត់​និយាយ​គ្នា​លេង​ធម្មតា​ទេ​បង​ តែ​អត់​ដឹង​ពេល​ដល់​ឆាក​ញ៉ែ​គ្នា​​​ជា​មួយ​គាត់​អ៊ឹម​អៀន​​​គ្នា​អញ្ចឹង​វា​ពិបាក​មែន​ទែន​ តែ​ទោះ​បី​ជា​យ៉ាង​ណា​ខ្ញុំ​ចង់​សម្ដែង​ជាមួយ​គាត់​ ព្រោះ​ត្រង់​ឈុត​ភ្នែក​ និង​ភ្នែក​មើល​គ្នា​​ខ្ញុំ​ និង​គាត់​ចូល​តួ​ល្អ​ ស៊ី​ចង្វាក់​គ្នា​តែ​ម្ដង​"។

​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "បញ្ចប់​ស្នេហ៍​ត្រឹម​អូន" ដែល​ កញ្ញា លី ឌីណា សម្ដែង​ជា​មួយ​ ឈឹម សក្កដា នេះ​ មិន​ទាន់​បាន​ជួប​ឈុត​ឆាក​ឱប​ថើប​នៅ​ឡើយ​ទេ​។​ ព្រោះ​រឿង​មួយ​នេះ​ទើប​តែ​ថត​បាន​៤០​ភាគ​រយ​​ប៉ុណ្ណោះ​។ លី ឌីណា ​ទើប​តែ​ចូល​ប្រឡូក​សិល្បៈ​​បាន​១​ឆ្នាំ​សោះ​តែ​នាង​មាន​ឱកាស​បាន​ថត​ខ្សែ​ភាព​យន្ត​ភាគ​ជា​បន្ត​បន្ទាប់​មាន​ដូច​ជា​រឿង​ "ឋានសួគ៌​វណ្ណៈ" “បញ្ចប់​ស្នេហ៍​ត្រឹម​អូន​" “ពស់​កេង​កង​" "សម្បត្តិ​បុរស​" “ស្នេហា​ចាំ​ជាតិ​" ជា​ដើម​។ ​

អត្ថបទ៖ ឆុង ស៊ីណាន