ជួប​ជាមួយ​កុមារី​ភឿក ដែល​ភ្នាក់ងារ​ម៉ូដែល​ជា​ច្រើន​ប្រជែង​ចង់បានគ្រប់គ្នា

  • 2017-04-24 03:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាព​ជោគជ័យ​របស់​តារា​ម៉ូដែល​ មិនមែន​សំដៅ​តែ​រូបរាង​ មុខមាត់​ និង​ពណ៌​សម្បុរ​ទេ​ បើ​គ្មាន​សមត្ថភាព​ និង​ប៉ិន​ប្រសប់​ក៏​មិន​អាច​ធ្វើ​ឲ្យ​ការងារ​នេះ​អាច​រលូន​ទៅ​មុខ​ដែរ​។

ជាក់​ស្ដែង​ចំពោះ​ កុមារី​ម្នាក់​ដែល​មាន​ពណ៌​សម្បុរ​ខុស​ប្លែក​ពី​មនុស្ស​ធម្មតា​ បាន​ធ្វើ​ឲ្យ​មហាជន​ ជា​ពិសេស​អ្នក​ជំនាញ​ផ្នែក​ម៉ូដែល​ជា​ច្រើន​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ និង​តែងប្រាថ្នាចង់បាន​យក​ទៅ​ថត​ម៉ូដឲ្យទៀតផង។

ក្មេង​ស្រី​អាយុ​ត្រឹម​តែ​ ៨​ឆ្នាំ​រូប​នេះ​ មាន​ឈ្មោះ​ Nariyanaមក​ពី​តំបន់​មួយ​ឈ្មោះ​ថា​ Siberia ដែល​ស្ថិត​នៅ​អាស៊ី​ប៉ែកខាង​ជើង​ ។ បើ​តាម​អ្នក​ជំនាញ​ថត​រូប​ម្នាក់​ឈ្មោះ​ Vadim Rufov បាន​និយាយ​ថា​៖ "ក្នុង​គ្រួសារ​របស់​កុមារី​នេះ​ មាន​តែ​នាង​ទេ​ដែល​មាន​លក្ខណៈ​សម្បត្តិ​ខុស​គេ​ ទាំង​ពណ៌​សក់​ និង​សម្បុរ​ សស្លេក (ភឿក​)។ នាង​ជា​មនុស្ស​ម្នាក់​ដែល​មាន​លក្ខណៈ​ប្លែក​ខុស​គេ​ច្រើន​ចំណុច​ណាស់​ ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពី​មុន​"។

បើ​ទោះ​ជា​មានរូបរាងខុស​គេ​យ៉ាង​ណា​ក្ដី​ ក៏ Nariyana ត្រូវ​បាន​ភ្នាក់​ងារ​ខាង​ម៉ូដែល​មិនតិចទេ អញ្ជើញ​ទៅ​ថត​ ប៉ុន្តែ​ម្ដាយ​របស់​នាង​នៅ​មិនទាន់​ចង់​ឲ្យ​កូន​ស្រី​ចាប់​យក​ធ្វើ​ជា​អាជីព​តែ​ម្ដង​នោះ​ទេ​។ មូលហេតុ​គឺ​ អ្នក​ស្រី​ចង់​ឲ្យ​ Nariyana ជ្រើស​រើស​ជំនាញ​អ្វី​មួយ​ដោយ​ខ្លួន​នាង​ ពេល​ធំឡើង​។ ប៉ុន្តែអ្នក​ម្ដាយ​រូប​នេះ​បាន​និយាយ​ថា​ ៖ "នៅ​ពេល​សួរ​នាង​ ថាចង់ធ្វើអ្វី​ នាង​និយាយ​ថា​ ចង់​ក្លាយ​ជា​តារា​ម៉ូដែល​”៕

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ យី សុធារី