គ្រូ​​លីគ​កំពូល​ពីរ​រូប​ ថា​ Gbenga បច្ចុប្បន្ន​ខុស​ពី​នៅ​បឹង​កេត​មួយ​ចំណុច

  • 2017-04-24 03:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នុត សូនី ​គ្រូ​បង្វឹក​​ប៉ូលិស និង​លោក សុខ វាសនា គ្រូ​បង្វឹក​ក្រុម​អាស៊ីអឺរ៉ុប​លើក​និយាយ​ពី​ទម្រង់​លេង​​អតីត​ខ្សែ​ប្រយុទ្ធ​បឹង​កេត​ Ajayi Gbenga Samuel ។

Ajayi Gbenga Samuel អាវស(កាល​លេង​នៅ​បឹង​កេត​)

​​ខ្សែ​ប្រយុទ្ធ ​ Ajayi Gbenga Samuel បាន​​រួម​ចំណែក​បោះ​បាល់​ឲ្យ​មិត្ត​រួម​ក្រុម Bisan George ​ដើម្បី​ទាត់​បញ្ចូល​ទី​ទៅ​លើ​ក្រុម​លោក នុត សូនី​ បាន​មួយ​គ្រាប់ និង​​រក​បាន​មួយ​គ្រាប់​ក្នុង​ជំនួប​ អាស៊ីអឺរ៉ុប​ យក​ឈ្នះ ក្លឹប​ប៉ូលិស ២-១​ នៅ​ស្តាត​​ចាស់​កាល​ពី​ពេល​កន្លង​ទៅ។

​​ក្រោយ​ប្រកួត​ចាប់​ភ្លាម​គ្រូ​បង្វឹក​ទាំង​ពីរ​និយាយ​ស្រដៀង​គ្នា​ថា ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា​រូប​នេះ​ហាក់​ធ្លាក់​ទម្រង់​ខ្លាំង​​ខុស​ពី​​ឆ្នាំ​មុន​ដែល​លេង​ឲ្យ​បឹង​កេត​គឺ​ដោយ​សារ​កម្លាំង​ធ្លាក់​ចុះ​។ ប៉ុន្តែ​លោក សុខ វាសនា ​អះអាង​ថា Gbenga នៅ​តែ​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ចំណោម​​កីឡាករ​បរទេស​ទាំង​អស់​ដែល​​កំពុង​លេង​នៅ​កម្ពុជា។

លោក សុខ វាសនា

​​ខណៈ​លោក នុត សូនី ​បញ្ជាក់​ទៀត​ថា Gbenga ​ធ្លាក់​ចុះ​ផ្នែក​កម្លាំង​ ពី​ព្រោះ​វ័យ​របស់​គេ​កាន់​តែ​ចាស់​។ ​ចំពោះ​បច្ចេកទេស​គ្រូ​បង្វឹក​រូប​នេះ​មើល​ឃើញ​ថា នៅ​មាន​ភាព​ល្អ​អាច​បទ​បែន​តាម​កាលៈទេសៈ​ល្អ​ ដែល​អាច​បង្កើត​ឱកាស​ឲ្យ​មិត្ត​រួម​ក្រុម​បាន​គ្រប់​ពេល។

លោក នុត សូនី

​​​បច្ចុប្បន្ន​ Ajayi Gbenga Samuel ជា​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​អាស៊ីអឺរ៉ុប។ មុន​លេង​នៅ​ក្លឹប​នេះ​រូប​គេ​ធ្លាប់​លេង​នៅ​​​លីគ​កំពូល​របស់​ថៃ​​រួម​មាន​ក្លឹប Bangkok Glass ​ឆ្នាំ​២០០៨-២០១២ ​​ក្លឹប Chonburi ឆ្នាំ​២០១៣-២០១៤ លេង​ឲ្យ​ក្លឹប Samut Songkhram ឆ្នាំ​២០១៤-២០១៥ និង​ផ្លាស់​មក​លេង​នៅ​បឹង​កេត​នៅ​ឆ្នាំ​២០១៥-២០១៦៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី