បើ​បាន​វាយ​គ្នា​នៅ​ក្រៅ Vin Diesel ថា​អាច​ដាក់ The Rock ឲ្យ​ដេក​បាន

  • 2017-04-24 09:37:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ទើប​នឹង​មាន​ព័ត៌មាន​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ជម្លោះ​របស់​ពួក​គេ​ទាំង២។ ប៉ុន្តែ​គេ​បាន​បោះ​បង់​ចោល​ជម្លោះ​នឹង​ថត​រឿង​ជាមួយ​គ្នា​បន្ត​ទៅ​ទៀត។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​តារា​សម្ដែង​អាយុ​ ៤៩ ឆ្នាំ​រូប​នេះ​គិត​ថា​ខ្លួន​អាច​ បំបាក់​ The Rock អាយុ​ ៤៤ ឆ្នាំ​ក្នុង​ការ​វាយ​លើ​រេញ​ពិត​ប្រាកដ។ ការ​អះ​អាង​នេះ​បាន​លេច​ឡើង​បន្ទាប់​ពី​ កីឡាករ​ UFC លោក​ Tyron Woodley បាន​និយាយ​នៅ​ TMZ Sports ថា Diesel ចង់​វ៉ៃ​ជាមួយ​ខ្លួន​ព្រម​ទាំង​មិន​ញញើត​ជាមួយ​តារា​មាឌ​យក្ស​ The Rock ទៀត​ផង។ តារា​រូប​នេះ​បន្ត​ទៀត​ថា​ លោក​បាន​ចូល​រួម​ការ​សម្ពោធ​រឿង​ Guardians Of The Galaxy កាល​ពី​ថ្ងៃ​ពុធ​ហើយ​បាន​ជួប​ Vin នៅ​ទី​នោះ។

កីឡាករ​វ័យ​ ៣៥ ឆ្នាំ​នេះ​បាន​និយាយ​ថា៖ "Vin Diesel ស្រែក​ដាក់​ខ្ញុំ​កាល​ពី​ម្សិលមិញ នៅ​ឯ​ពិធី​ជប់​លៀង​ ពីព្រោះ​ខ្ញុំ​បាន​និយាយ​ថា​ បើ​សិន​ជា​ Vin នឹង​​The Rock វាយ​គ្នា​​ខ្ញុំ​ថា​ The Rock ប្រាកដ​ជា​ឈ្នះ។ ដូច្នេះ​ហើយ Vin ក៏​និយាយ​ថា​លោក​មិន​ញញើត​នឹង​វាយ​ជាមួយ​​ The Rock ឡើយ។"

​​​​​ចៃដន្យ​អី​ហេតុ​ការណ៍​នេះ​គឺ​កើត​ឡើង​បន្ទាប់​ពី​​តារា​​ Fast & Furious ទាំង​ពីរ​ទើប​តែ​បញ្ចប់​ជម្លោះ​ ហើយ​ព្រម​ព្រាង​គ្នា​សម្រាប់​ថត​រឿង​​បន្ត​ទៀត​។

ចាំ​មើល​តើ​​ The Rock នឹង​ឆ្លើយ​តប​បែប​ណា​ចំពោះ​ព័ត៌មាន​នេះ?​ តើ​យើង​នឹង​អាច​ឃើញ​តារា​មាឌ​ធំ ទាំង​ពីរ​រូប​នេះ​វាយ​គ្នា​លើ​រេញ​នៅ​ខាង​ក្រៅ​រឿង ​ដែរ​ឫ​អត់?

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ