វិធី​ងាយៗ​រក្សា​ពុម្ព​អក្សរ​ខ្មែរ​ ​នៅ​ក្នុង​ ​Notepad មិន​ឲ្យ​ចេញ​ការ៉េបួន​ជ្រុង

  • 2017-04-24 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជាង​ដឹង​ហើយ​ថា​ការ​រក្សា​ពុម្ព​អក្សរ​ខ្មែរ​នៅ​ក្នុង​ ​Notepad​ ​ដែល​មាន​ ​File​ ​Extention​ ​ប្រភេទ​ ​txt​ ​គឺ​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​នោះ​ទេ​ ដោយ​ពុម្ព​អក្សរ​ទាំង​នោះ​នឹង​ក្លាយ​ជា​រូប​ការ៉េ​បួន​ជ្រុង​ ​ឬ​សញ្ញា​ ​” ? ”។

  • ពុម្ព​អក្សរ​ខ្មែរ​ក្នុង​ ​Notepad​ ​ក្រោយ​ ​Save​ ​តាម​ធម្មតា

ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​គន្លឹះ​ខ្លី​មួយ​ដើម្បី​អាច​រក្សា​ពុម្ព​អក្សរ​ខ្មែរ​នៅ​ក្នុង​ ​Notepad​ ​ហើយ​អាច​យក​ពុម្ព​អក្សរ​ទាំង​នោះ​ប្រើ​បាន​គ្រប់​ពេល​វេលា។

  • ជំហាន​ទី​ ​១​ ​ចូល​ទៅ​ចុច​ ​File​ ​ហើយ​ជ្រើស​យក​ ​Save As
  • ជំហាន​ទី​ ​២​ ​ត្រង់​កន្លែង​ ​Encoding​ ​សូម​ជ្រើស​យក​ ​UTF-8​ ​រួច​ចុច​ ​Save​ ​ជា​ការ​ស្រេច

អត្ថបទ៖ រដ្ឋ

អត្ថបទថ្មី