Taylor Swift អបអរ Ed Sheeran ក្រោយជាប់ក្នុងបញ្ជីមនុស្សមានឥទ្ធិពលទាំង១០០
- 2017-04-24 23:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taylor Swift អបអរ Ed Sheeran ក្រោយជាប់ក្នុងបញ្ជីមនុស្សមានឥទ្ធិពលទាំង១០០
ចន្លោះមិនឃើញ
Ed Sheeran ទើបតែបានជាប់ក្នុងបញ្ជីរបស់ទស្សនាវដ្ដី Time ជាមនុស្សដែលមានឥទ្ធិពលបំផុតទាំង ១០០។ ដូច្នេះហើយទើបមិត្តសំណព្វរបស់លោកគឺ តារាចម្រៀងកំពូល Taylor Swift បានសរសេរសំណេរមួយដើម្បីអបអរ ក្នុងឱកាសនេះ។
ក្នុងនោះ Taylor បានសរសេររៀបរាប់ដូចនេះថា៖ "កាលពីប៉ុន្មានឆ្នាំមុន ក្នុងពេលមួយដែល Ed មើលទៅដូចជាពិបាកចិត្តនិងប្រឈមមុខនឹងការចុះចាញ់ លោកបានប្រាប់ខ្ញុំថា 'ខ្លួននឹងមិនឈ្នះពាន Grammy ទេមើលទៅ'”។ Taylor បានឆ្លើយតបថា ៖ "ទេ លោកនឹងឈ្នះ លោកនឹងទទួលបានរង្វាន់មិនចេះខ្វះទេ សម្រាប់ប៉ុន្មានឆ្នាំនេះ"។
ក្នុងនោះតារារូបនេះបានបន្តសរសេរទៀតថា៖ "ប្រហែលជាប៉ុន្មានអាទិត្យក្រោយពេលដែលគាត់ (Ed Sheeran) បានជួបខ្ញុំក្នុងហាងលក់ស្បែកជើងរាំនៅទីក្រុងទ្បុង នៅពេលដែលខ្ញុំកំពុងជ្រើសរើសសំលៀកបំពាក់ ដោយបាននិយាយថា 'អ្នកគួរតែស្តាប់បទនេះ'។ វាគឺជាបទចម្រៀងមួយបទដែល Ed ទើបតែថតរួចរាល់គឺបទ 'Thinking Out Loud' ដែលបានឈ្នះពានរង្វាន់បទចម្រៀងប្រចាំឆ្នាំសម្រាប់កម្មវិធីប្រគល់ពានរង្វាន់ Grammy នៅឆ្នាំ២០១៦"។
“Ed គឺបានការពារដោយ អាវក្រោះនៃភាពក្លាហានមួយ ដែលមិនអាចទម្លុះបាន មិនតែប៉ុណ្ណោះវាបានជួយលោកនៅពេលដែល មានរឿងពិបាកចិត្ត ឫបញ្ហាអ្វីៗដែលធ្វើឲ្យលោកមិនអាចសម្រេចគោលដៅបាន។" ក្នុងនោះ Taylor បានបន្តទៀតថា៖ "ការឆ្លើយតបនឹងភាពបរាជ័យរបស់ Ed គឺតែងតែច្បាស់លាស់ Ed គឺប្រៀបបាននឹងអ្នកចម្បាំងម្នាក់ដែលក្រោកឡើងជានិច្ចរាល់ពេលដែល បានត្រូវគេវាយឲ្យដួល"។
អ្វីដែលគួរឲ្យផ្អែមល្ហែមបំផុតនោះគឺ Ed Sheeran ក៏មានអារម្មណ៍បែបនេះសម្រាប់ Taylor ដែរ។ ក្នុងកិច្ចសម្ភាសន៍ថ្មីនេះរបស់លោកជាមួយនឹង Rolling Stone តារាចម្រៀង "Thinking Out Loud” រូបនេះបាននិយាយពី Taylor ថា៖ "នាងនឹងនៅជាមួយខ្ញុំ ទោះបីជាខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងក៏ដោយ"៕