កំពូលតារាសេដ្ឋីទាំង ១០​ដែលកាន់កាប់​អចលនទ្រព្យរាប់លានដុល្លារ

  • 2017-04-25 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ កម្មវិធី​របស់​ "Night of Real Entertainment” របស់​ទូរទស្សន៍​ SBS បាន​បង្ហាញ​លទ្ធផល​ពី​កំពូល​តារា​ល្បី​ៗ​ជួរ​មុខ​របស់​ កូរ៉េ​ ១០​នាក់​ដែល​កាន់កាប់​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​គេ​។​ ខាង​ក្រោម​ជា​តារា​ដែល​ក្លាយ​ជា​សេដ្ឋី​ទាំង​ ១០​៖

. ម្ចាស់​ផលិតកម្ម​ SM លោក​ Lee Soo Man មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ១១០ប៊ីលាន​វ៉ុន​ (ប្រហែល ៩៦,៦លានដុល្លារ)

. តារា​សម្ដែង​ Jun Ji Hyun មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ៧៧ប៊ីលាន​វ៉ុន​ (ប្រហែល ៦៧,៧លានដុល្លារ)

. ម្ចាស់​ផលិតកម្ម​ YG លោក​ Yang Hyun Suk មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ៥៣,១ប៊ីលាន​វ៉ុន​ (ប្រហែល ៤៦,៧លានដុល្លារ)

៤. តារា​សម្ដែង​ Rain មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ៤៣,៨ប៊ីលាន​វ៉ុន​ (ប្រហែល ៣៨,៥លានដុល្លារ)

. តារាចម្រៀង​ Seo Taiji មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ៤១ប៊ីលាន​វ៉ុន​ (ប្រហែល ៣៦លានដុល្លារ)

. តារា​សម្ដែង​ Jang Geun Suk មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ៣៨ប៊ីលាន​វ៉ុន​ (ប្រហែល ៣៣,៤លានដុល្លារ)

. តារា​សម្ដែង​ Jo Jae Hyun មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ៣៦ប៊ីលាន​វ៉ុន​ (ប្រហែល ៣១,៦លានដុល្លារ)

. តារា​សម្ដែង​ Kwon Sang Woo មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ៣៥ប៊ីលាន​វ៉ុន​ (ប្រហែល ៣០,៨លានដុល្លារ)

. តារា​សម្ដែង​ Song Seung Hoon មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ៣៣,៤ប៊ីលាន​វ៉ុន​ (ប្រហែល ២៩,៣លានដុល្លារ)

១០. តារា​ប្រុស​ដែល​ជា​អតីត​កីឡាករ​បាល់បោះ​ Seo Jang Hoon មាន​អចលន​ទ្រព្យ​សរុប​តម្លៃ​ ៣០,៩ប៊ីលាន​វ៉ុន​ (ប្រហែល ២៧,២លានដុល្លារ)

ប្រភព៖ ilovekstars   ប្រែ​សម្រួល៖ យី សុធារី