បុរសថៃប្រច័ណ្ឌប្រពន្ធយកទាំងកូនស្រី១១ខែ​ទៅធ្វើអត្តឃាតលើអគារ រួច Live លើ Facebook

  • 2017-04-26 01:11:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​​ថៃ​អាយុ ២១​ឆ្នាំ​ បាន​ចង​ក​កូន​ស្រី រួច​ធ្វើ​អត្តឃាត​ចង​ក​ខ្លួន​ឯង​តាម​ក្រោយ​នៅ​លើ​អគារ​សណ្ឋាគារ​គេ​បោះ​បង់​បោល​មួយ​កន្លែង ​នៅ​ខេត្ត​​ភូកេត ប្រទេស​ថៃ​​ កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

ឪពុក​​​​បីសាច់ញាតិ ឯម្ដាយ​បី​កូនស្រី​រងគ្រោះ

បើ​តាម​សេចក្ដី​រាយ​ការណ៍​បុរស​រូប​នេះ​មាន​ឈ្មោះ Wuttisan Wongtalay ​បាន​កើត​​ជម្លោះ​ជាមួយ​ប្រពន្ធ និង​បាន Live វីដេអូ​លើ​ Facebook ពេល​កំពុង​ធ្វើ​អត្តឃាត ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ខ្លោច​ចិត្ត និង​ខឹង​សម្បារ​ចំពោះ​ឪពុក។

បន្ទាប់ពី​ Live មិន​ដល់​មួយ​ថ្ងៃ​ផង វីដេអូ​នោះ​ត្រូវ​បាន​​ដក​ចេញ ហើយ​ក្រុម​ហ៊ុន​ Facebook ​បាន​ផ្ញើ​សារ​​ចូល​រួម​កាន់​ទុក្ខ​គ្រួសារ​​រងគ្រោះ​ដោយ​និយាយ​ថា​ ការ​បង្ហោះ​នេះ​ត្រូវ​បាន​លុប​ចោល​ហើយ។ លើស​ពី​នេះ​ វីដេអូ​ខាង​លើ​ត្រូវ​បាន​គេ​បង្ហោះ​លើ Youtube ទៀត ប៉ុន្តែ​ក្រុម​ហ៊ុន​បាន​ដក​ចេញ​ដូច​គ្នា ក្រោយ​ពី​​សារព័ត៌មាន BBC ជូន​ដំណឹង​​។

ចំពោះ​មូលហេតុ​ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​គិត​ខ្លី​បញ្ចប់​ជីវិត​ទាំង​កូន​ស្រី​វ័យ​ទើប ១១​ខែ​មិន​​ទាន់​ដឹង​អ្វី​​នេះ គឺ​​លោក Wongtalay ​បាន​សង្ស័យ​ប្រពន្ធ​នាង Jiranuch Trirat អាយុ ២១​ឆ្នាំ លួច​មាន​បុរស​​ថ្មី ហើយ​​បាន​គំរាម​​សម្លាប់​នាង​ដែរ​ក្នុង​​ថ្ងៃ​​កើត​ហេតុ​ខាង​លើ។

សាច់​ញាតិ​របស់​ជន​រងគ្រោះ​ម្នាក់​និយាយ​ថា ​វីដេអូ​គួរ​ឲ្យ​រន្ធត់​ចិត្ត​នេះ​បាន​ដឹង​ដល់​ប៉ូលិស​ ប៉ុន្តែ​ពួក​គេ​ទៅ​ដល់​កន្លែង​កើត​ហេតុ​យឺត​ទើប​មិន​អាច​ជួយ​សង្គ្រោះ​ប្ដី​ និង​កូន​បាន៕

ឪពុក និងកូនស្រី

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ