វណ្ណៈ បូរមី ប៉ង​ធ្វើ​ការងារ​មួយ​ដែល​នារី​ភាគច្រើនមិន​ប្រាថ្នា

  • 2017-04-26 02:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លែក​ពី​នារី​ទូទៅ​ តារា​ម៉ូដែល​រាង​តូច​ច្រឡឹង ​វណ្ណ បូរមី ប្រាប់​ថា​ នាង​មាន​បំណង​ប្រាថ្នា​មួយ​ក្នុង​ជីវិត​គឺ​ចង់​ធ្វើ​ជា​ទាហាន។

នាង​និយាយ​ថា៖ "ខ្ញុំ​ចង់​ធ្វើ​ទាហាន​ព្រោះ ខ្ញុំ​ស្រលាញ់​ការងារ​ណា​ដែល​ធ្វើ​ឲ្យ​ខ្លួន​មើល​ទៅ​មាន​លក្ខណៈ​រឹង​មាុំអង់អាច ហើយ​ក៏​ចូល​ចិត្ត​ស្ទីល​ស្លៀកពាក់​ និង​ការ​កាន់​កាំភ្លើង​របស់​ទាហាន​ស្រី​ៗ​ខ្លាំង​ណាស់​ដែរ ឃើញ​ហើយ​ចង់​ធ្វើ​ដូច​គេ​ហ្មង"។ ​

មាន​ទំនុក​ចិត្ត​យ៉ាង​មុត​មាុំ តួ​សម្ដែង​រឿង "សសរកន្លោង" បន្ត​ថា​ បំណង​ធ្វើ​ជា​ទាហាន​នេះ​ នាង​មាន​យូរ​ហើយ​ប៉ុន្តែ​កន្លង​មក​គ្រួសារ​ និង​មនុស្ស​ជុំវិញ​ខ្លួន​មិន​គាំទ្រ។ "មិន​ថា​យ៉ាង​ណា​ទេ​ ​ខ្ញុំ​នឹង​និយាយ​ជា​មួយ​ប៉ា​ម៉ាក់​របស់​ខ្ញុំ​ដើម្បី​ប្រលង​ចូល​ធ្វើ​ទាហាន​នៅ​ឆ្នាំ​នេះ​តែ​ម្ដង ព្រោះ​ឮ​ថា​មាន​គេ​រើស​ទាហាន​ស្រី​ច្រើន​គួរ​ស​ម​ដែរ"។ ពន្លក​ថ្មី​វ័យ​១៨​ឆ្នាំ បន្ថែម។

ប្រាថ្នា​អាជីព​ថ្មី​ក៏​ពិត​មែន តែ​កូន​កាត់​ឡាវ​រូប​នេះ​អះអាង​ថា ​នាង​មិន​ចោល​សិល្បៈ​ដែល​ជា​ការងារ​ដំបូង​របស់​នាង​ឡើយ​ ហើយ​នាង​​នឹង​​បន្ត​ការ​សិក្សា​ជា​និស្សិត​ថ្នាក់​មូលដ្ឋាន​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ ​​ក្រោយ​ពេល​បញ្ចប់​ថ្នាក់​ភាសា​អង់គ្លេស​កម្រិត​ខ្ពស់​នៅ​ទី​នោះ។

១០​សន្លឹក​ពី​តារា​កូន​កាត់​ឡាវ វណ្ណៈ បូរមី សាមញ្ញ​ តែ​ទាក់​ទាញ​ អ៊ុន អាលីហ្សា​ ផ្អាក​ការ​ងារ​សិល្បៈ​ចូល​បម្រើ​កង​ទ័ព​

អត្ថបទ៖ សុខណា

អត្ថបទថ្មី