មនុស្ស​យន្ត​ជំនួយ​ផ្លូវ​ភេទ​ជំនួស​បុរស​ ​ជិត​មាន​លើ​ទីផ្សារ

  • 2017-04-26 02:24:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Real Doll​ ​ទើប​ធ្វើ​ការ​បញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន​ ​ដែល​ជា​មនុស្ស​យន្ត​សិច​វៃឆ្លាត​ ​ស្រោប​ដោយ​សារធាតុ​ជ័រ​ទន់​ ​និង​មាន​អ្វី​គ្រប់សព្វ​ដូច​បុរស​ពិត​ៗ​ ​(ខាង​ក្រៅ)។

រូបតំណាង

មនុស្ស​យន្ត​ខាង​លើ​ត្រូវ​ផលិត​ឡើង​សម្រាប់​ជំនួយ​ផ្នែក​ផ្លូវ​ភេទ​ជំនួស​បុរស​ ​ខណៈ​វា​មាន​បច្ចេកវិទ្យា​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​អារម្មណ៍​ ​និង​បទពិសោធន៍​ដ៏​ពិសេស​ដែល​មនុស្ស​ធម្មតា​មិន​អាច​ធ្វើ​បាន​ ​ហើយ​បច្ចេកវិទ្យា​នេះ​មាន​ឈ្មោះ​ថា​ ​”Ultimate pleasure experience”។

មុខងារ​ពិសេស​មួយ​ទៀត​នៃ​មនុស្ស​យន្ត​សិច​ខាង​លើ​ ​គឺ​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ការ​សន្ទនា​ជា​មួយ​មនុស្ស​យន្ត​នេះ​ ​ហើយ​វា​អាច​កត់​ត្រា​ទុក​នូវ​ពាក្យ​សម្ដី​ទាំង​នោះ។ Real Doll​ ​ក៏​គ្រោង​នឹង​ចេញ​លក់​ផលិតផល​ដ៏​ពិសេស​នេះ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ជា​មួយ​តម្លៃ​ប្រមាណ​ ​១០ ០០០​ ​ដុល្លារ​ក្នុង​មួយ​គ្រឿង៕

ប្រភព៖ Peacequarters   ប្រែ​សម្រួល៖ រដ្ឋ