មិនគួរឲ្យជឿ! តួប្រុសរឿង "នាងកែវណាម៉ា" ថៃ​មានកូនក្រមុំស្អាតខ្លាំង​បែបនេះសោះ

  • 2017-04-26 08:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ តារា​សម្ដែង​ជើង​ចាស់​ថៃ​ លោក​ Chaiya Mitchai បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ស្រឡាំងកាំង​គ្រប់​គ្នា​ ដោយសារ​ព័ត៌មាន​ដែល​ថា​លោក​មាន​កូន​។

ចាត់​ទុក​ថា​ជា​រឿងរ៉ាវ​ដ៏​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ នឹក​ស្មាន​មិន​ដល់​ ក្រោយ​ពី​លេច​ចេញ​នូវ​ អាថ៌កំបាំង​ដែល​ តារា​ប្រុស​ដែល​ជា​តួឯកក្នុងរឿង "នាងកែវណាម៉ា" ថៃរូប​នះ ព្យាយាមលាក់​បាំង​អស់​រយៈ​ពេលជា​យូរ​ ។ កន្លងមក​ លោក​ Chaiya Mitchai មិន​ដែល​បញ្ចេញ​ ឫ​និយាយ​អ្វី​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ ជាពិសេស​រឿង​ប្រពន្ធ​កូន​ឲ្យ​អ្នក​ណា​ដឹង​ឡើយ​ ប៉ុន្តែ​ឥលូវ​ការ​ពិត​ត្រូវ​បាន​លាតត្រដាង​ គឺ​តារា​ប្រុស​រូប​នេះ​ មាន​ប្រពន្ធ​ និង​កូន​២​នាក់​ ស្រី​ម្នាក់​ ប្រុស​ម្នាក់​។

បក​ស្រាយ​លើ​គណនី​ Facebook ផ្ទាល់​ តារា​ប្រុស​រូប​នេះ​បាន​និយាយ​ថា​៖ "ខ្ញុំ​ Chaiya Mitchai សូម​ទទួល​ស្គាល់​ព័ត៌មាន​ដែល​ថា​ខ្ញុំ​មាន​កូន​។ កន្លងមកខ្ញុំ​មិន​បើក​ចំហ​ខ្លាំង​ ក៏​ព្រោះ​តែ​មិន​ចង់​ឲ្យ​ភាព​រំខាន​កើត​ឡើង​ចំពោះគ្រួសារ ហើយខ្ញុំ​គ្រាន់​តែ​ចង់​រស់​នៅ​បែប​សាមញ្ញ​ៗតែប៉ុណ្ណោះ”។

បន្ថែម​ពី​លើ​នោះ​តារា​ប្រុស​វ័យ​ ៤៣​ឆ្នាំ​រូប​នេះ​ ក៏​បាន​និយាយ​ថា​ មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ក្នុង​ចង្កោម​សិល្បៈ​ និង​អ្នក​គាំទ្រ​មួយ​ចំនួន​ បាន​ដឹង​ពី​ប្រវត្តិ​គ្រួសារ​លោក​តាំង​ពី​យូរ​មក​ហើយ​ តែ​អ្នក​ទាំង​នោះ​មិន​បាន​បើក​កកាយ​អ្វី​ឲ្យ​ប៉ះពាល់​សាមី​ខ្លួន​ឡើយ​។

ស្រប​ជាមួយ​គ្នា​នោះ​ អ្វី​ដែល​ធ្វើឲ្យមាន​ការ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ ពាក់ព័ន្ធ​នឹង​សម្រស់​របស់​កូន​ស្រី​វ័យ ២៤​ឆ្នាំរបស់​លោក​ Chaiya វិញ គឺពិត​ជា​ស្អាត​មិន​ធម្មតា​ ហើយ​បើ​និយាយ​ពី​ទម្រង់​មុខ​ ដូច​ឪពុក​របស់​នាង​ខ្លាំង​ណាស់៕

ប្រភព៖ seerada   ប្រែ​សម្រួល៖ យី សុធារី