Real និង​​ Barcelona ហែក​ស៊ី​គូ​ប្រកួត​​​មិន​ប្រណី​រៀង​ៗ​ខ្លួន​យប់​មិញ

  • 2017-04-27 01:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​យក​ឈ្នះ​ Deportivo  ៦-២ ខណៈ Barcelona ឯណោះ​វិញ​បាន​យក​ឈ្នះ Osasuna ៧-១ ក្នុង​ការ​ប្រកួត La Liga សប្ដាហ៍​ទី​៣៤​យប់​មិញ​នេះ​។

ក្នុង​ការ​ប្រកួត​របស់ Real Madrid បើ​ទោះ​ជា​អវត្តមាន​កម្លាំង​សំខាន់​ជាច្រើន​រូប​ដូច​ជា Bale, Ronaldo និង​ Ramos យ៉ាង​ណា​ក៏​ដោយ​ ក៏​ពួក​គេ​លេង​ស៊ី​សង្វាក់​គ្នា​យ៉ាង​ល្អ​ផ្ដួល​ម្ចាស់​ផ្ទះ Deportivo យ៉ាង​ចាស់​ដៃ។ ៦​គ្រាប់​របស់​ ក្រុម​លោក Zidane ស៊ុត​បញ្ចូល​ទី​ដោយ Rodríguez ២គ្រាប់ និង Morata, Vázquez, Isco និង Casemiro  ម្នាក់​១​គ្រាប់។ ចំណែក​ Deportivo​ រក​គ្រាប់​ដោយ​ Andone និងJoselu។

ដោយ​ឡែក​ Barcelona បាន​ត្របាក់​ក្រុម​បាត​តារាង Osasuna ៧​គ្រាប់​ ស៊ុត​បញ្ចូល​ទី​ដោយ​ Messi ២គ្រាប់, André Gomes២គ្រាប់​, Alcácer ២​គ្រាប់​ និង​ Mascherano ១​គ្រាប់​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​។ ចំណែក ១គ្រាប់​របស់​ភ្ញៀវ​រក​បាន​ដោយ Torres Morales។ ឆ្លង​កាត់​ការ​ប្រកួត​នេះ​ FC Barcelona នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ មាន​ពិន្ទុ​ស្មើ​ Real Madrid ប៉ុន្តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន