គ្រាន់​តែ​ថ្លៃ​ប្ដូរ​អេក្រង់​ Galaxy S8+ ចង់​ស្មើ​ថ្លៃ​​​ដើម​នៃការ​ផលិត

  • 2017-04-27 01:56:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អេក្រង់​គឺ​ជា​ផ្នែក​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នៃ​ Galaxy S8/S8+ ហើយ​វា​ក៏​ផ្នែក​​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ដែល​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ពេល​ប្រើ​ប្រាស់។

តាម​ការ​ចុះ​ផ្សាយ​របស់​ GSMArena ឲ្យ​ដឹង​ថា​ការ​ប្ដូរ​​អេក្រង់​របស់​ Galaxy S8+ មួយ​បន្ទះ​ត្រូវ​ចំណាយ​ប្រមាណ​ ២៧០ ដុល្លារ​ឯណោះ (តម្លៃ​​ជួសជុល​នៅ​ទីផ្សារ​តំបន់​អឺរ៉ុប)។ តម្លៃ​នេះ​គឺ​​ថ្លៃ​ជាង​ ២៥% បើ​ធៀប​នឹង​ការ​ប្ដូរ​អេក្រង់ Galaxy S7 Edge ដែល​ចំណាយ​ប្រមាណ​ ២១៨ ដុល្លារ​ប៉ុណ្ណោះ។

យ៉ាងណាក្ដី​បើ​ប្រៀប​នឹង​ថ្លៃ​ដើម​នៃ​ការ​ផលិត​ Galaxy S8/S8+ មួយ​គ្រឿង​វិញ​ ឃើញ​ថា​តម្លៃ​នៃ​ការ​ប្ដូរ​អេក្រង់​នេះ​គឺ​ចង់​ស្មើ​គ្នា​ទៅ​ហើយ។ យោង​តាម​​ក្រុមហ៊ុន​វិភាគ​ IHS Markit បាន​ប៉ាន់​ស្មាន​ថា​​ Samsung ត្រូវ​ចំណាយ​ ៣០១,៦ ដុល្លារ​លើ​គ្រឿង​បន្លាស់​ក្នុង​ការ​ផលិត​ Galaxy S8/S8+ មួយ​គ្រឿង៕​​​​​

ប្រភព៖ GSMarena | TrustedReviews   ប្រែ​សម្រួល៖ សុខហេង