​ឡូយ​អស់​ស្ទះ! ​វីដេអូ​ខ្លី​​ហ្គេម​ Call Of Duty: WWII ទើប​ចេញ​

  • 2017-04-27 02:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ Call Of Duty: WWII វគ្គ​ថ្មី​បាន​បញ្ចេញ​វីដេអូ​ខ្លី​ជា​ផ្លូវ​ការ​ដែល​មាន​បង្ហាញ​ខ្លះៗ​ពី​ឈុត​ឆាក​​របស់​ហ្គេម​ក្នុង​សង្គ្រាម​លោក​លើក​ទី​ ២ នេះ។

​ Call Of Duty: WWII ជា​ស៊េរី​ថ្មី​បន្ទាប់​ពី​ Call of Duty: Infinite Warfare ដោយ​នឹង​ដាក់​ឲ្យ​លេង​ជា​ផ្លូវ​ការ​សម្រាប់​ កុំព្យូទ័រ​, Xbox One និង PS4​ នៅ​ថ្ងៃ​ទី​ ៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ហើយ។ ក្នុង​វីដេអូ​ខ្លី​មិន​បាន​បង្ហាញ​ច្រើន​ពី​ការ​លេង​ហ្គេម​ប៉ុន្មាន​ទេ ប៉ុន្តែ​​​ក្នុង​ការ​រៀប​រាប់​មាន​សន្យា​ថា​អ្នក​លេង​ទាំង​ឡាយ​នឹង​អាច​​លេង​តាមរយៈ​រឿង​រ៉ាវ​របស់​បុរស​សាមញ្ញ​ម្នាក់​ដែល​បាន​ក្លាយ​ខ្លួន​ជា​ទាហាន​នៅ​សម័យ ​សង្គ្រាម​លោក​លើក​ទី​ ២៕​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី