Hazard ​ព្រម​ទៅ Real ​ស្រប​ពេល De Gea ​អាច​ទៅ​ដែរ ​បើ​ឱ្យ​តម្លៃ​ខ្លួន​៦០​លាន​ផោន

  • 2017-04-27 03:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Eden Hazard ​ត្រូវ​បាន​មិត្ត​រួម​ក្រុម​បញ្ជាក់​ថា​រូបគេ​នឹង​ចេញ​ទៅ​លេង​នៅ Real Madrid ​រដូវ​កាល​ក្រោយ​ហើយ ​ខណៈ​ដែល​អ្នក​ចាំ​ទី David de Gea ​វិញ ​ក៏​អាច​ទៅ​លេង​នៅ​ក្លឹប​អេស្ប៉ាញ​នេះ​ដែរ ​ប្រសិន​ណា​បើ​មាន​តម្លៃ​ខ្លួន​ដល់​៦០​លាន​ផោន។

Hazard ជា​គោលដៅ​មួយ​សម្រាប់ Real ​ក្នុង​ការ​ទិញ​ចូល​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ខណៈ​ដែល​សាមី​ខ្លួន​ក៏​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ​ទី​នោះ​ដែរ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ។ ទាក់ទង​នឹង​រឿង​នេះ​ដែរ មិត្ត​រួម​ក្រុម​របស់​ខ្សែ​បម្រើ​បែលហ្សិក​រូប​នេះ ​បាន​បង្ហើប​យ៉ាង​ច្បាស់​ថា​ក្រោយ​ពី​ជួយ​ក្រុម​ Chelsea ​លើក​ពាន​រដូវ​កាល​នេះ​ហើយ ​Hazard ​នឹង​ទៅ​លេង​នៅ​ក្លឹប​ថ្មី​មួយ​ទៀត​ហើយ។ ដោយ​ក្លឹប​ថ្មី​នោះ​គឺ​អាច​ជា Real Madrid ​ដែល​មាន​ភាគរយ​ខ្ពស់​ជាង​គេ។

ដូច​គ្នា​នេះ​ដែរ De Gea ​ដែល​ជា​អ្នក​ចាំ​ទី​ម្នាក់ ​ស្ថិត​ក្នុង​បញ្ជី​ទិញ​ចូល​របស់​ក្រុម​អធិរាជ​ស​ដែរ​នោះ ក៏​ អាច​នឹង​ផ្លាស់​ទៅ​បាន​ដែរ ​ក្រោយ​ពី​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​អ្នក​ចាត់ការ Jose Mourinho ។ ដោយ​ឡែក​កីឡាករ​អេស្ប៉ាញ​មួយ​នេះ​អាច​ទៅ​បាន ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ហ៊ាន​ចំណាយ​របស់ Real ​ផង​ដែរ ព្រោះ​ថា​ក្រុម​បិសាច​ក្រហម​ដាក់​តម្លៃ​ខ្លួន​អ្នក​ចាំ​ទី​ដល់​ទៅ​៦០​លាន​ផោន​ឯ​ណោះ។ យ៉ាង​ណា​មិញ ​មាន​ករណី​មួយ​ចំនួន​ដែរ​ចំពោះ​ការ​ផ្លាស់ប្ដូរ​កីឡាករ​នេះ។ ដោយ​ក្រុម Man Utd ​ក៏​ចង់​បាន​កីឡាករ​របស់​ Real ​ខ្លះ​ដែរ ដូច្នេះ​ប្រសិន​បើ​ពួកគេ​អាច​ផ្លាស់ប្ដូរ​គ្នា​បាន​ខ្លះ​នោះ គឺ​អាច​នឹង​មិន​ត្រូវ​ចំណាយ​ច្រើន​ឡើយ។

Real Madrid ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នៅ​រដូវ​ក្ដៅ​ខាង​មុខ អាច​នឹង​ទិញ​កីឡាករ​ចូល​ច្រើន​បន្ថែម ព្រោះ​តំបន់​ការពារ​និង​អ្នក​ចាំ​ទី ​របូត​គ្រាប់​បាល់​ច្រើន សឹង​តែ​គ្រប់​ប្រកួត​ទៅ​ហើយ។ ដោយ​ឡែក​នៅ​តំបន់​ខាង​លើ​វិញ ​ក៏​មាន​បញ្ហា​ខ្លះ​ដែរ ដោយសារ​តែ Gareth Bale ​មាន​របួស​ច្រើន​ពេក ស្រប​ពេល Karim Benzema ​ក៏​ធ្វើ​មិន​សូវ​បាន​ល្អ​ថែម​ទៀត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ