Samsung ថា​បញ្ហា​អេក្រង់​ក្រហម​លើ Galaxy S8/S8+ ជា​រឿង​ធម្មជាតិ

  • 2017-04-27 11:34:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុង​ពេល​សន្និសីទកាសែត​​មួយ​ដែល​ធ្វើ​ឡើងបន្ទាប់ពី Samsung បញ្ចេញ​របាយការណ៍​ហរិញ្ញវត្ថុប្រចាំត្រីមាសទីមួយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ​បាន​អះអាង​​​បាន​​ធ្វើ​ការ​​ត្រួតពិនិត្យ​ហ្មត់ចត់​លើ Galaxy S8/S8+ ដើម្បីធានាឲ្យបាននូវគុណភាព។

ទាក់ទងនឹងបញ្ហាអេក្រង់​ឡើងពណ៌ក្រហមលើ Galaxy S8/S8+ Samsung បាន​និយាយថា ៖ «ដោយសារតែធម្មជាតិនៃអេក្រង់ AMOLED ដូចនេះវាអាចមានពណ៌​ខុស​គ្នា​​។ អ្នកប្រើ​ប្រាស់​​ក៏អាចកំណត់ពណ៌បាន​ដោយ​ផ្អែក​តាម​ចំណង់ចំណូលចិត្តរបស់ពួកគេ»។ បញ្ហាអេក្រង់ក្រហមនេះបានផ្ទុះឡើងនៅពេលអ្នកប្រើ​ប្រាស់​មួយ​ចំនួន​តូច​អះអាង​ថាអេក្រង់ទូរសព្ទពួកគេមាន​ពណ៌​រាងក្រហមខុសប្រក្រតី។

Samsung ក៏​បាន​បន្ថែម​ថា​គ្រោង​នឹង​បញ្ចេញ​ការ​អាប់ដេត Software លើ Galaxy S8/S8+ ដើម្បីអាចឲ្យអ្នកប្រើ​ប្រាស់​កំណត់​ពណ៌​នៃ​អេក្រង់​បាន​កាន់​តែ​ងាយ​ស្រួល​តាម​ចំណូលចិត្ត៕

ប្រភព៖ The Investor   ប្រែ​សម្រួល៖ សុខហេង