កាន់តំណែង​បាន៣ខែ ដូណាល់ ត្រាំ និយាយ​មួយឃ្លា ធ្វើឲ្យគ្រប់គ្នា​ភ្ញាក់ព្រឺត!

  • 2017-04-29 03:42:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឡើង​កាន់​តំណែង​បាន​រយៈ​ពេល ជាង​៣​ខែ​មក​នេះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​រៀបរាប់​អំពី ជីវិត​កាល​ពី​មុន​របស់​លោក និង​ភាព​ភ្ញាក់ផ្អើល​ចំពោះ​ការងារ​ថ្មី​នៅ​ឯ​សេតវិមាន ដែល​ជា «បន្ទុក​ដ៏​ធ្ងន់»។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ

«វា​មាន​ការងារ​ច្រើន​ជាង​ពី​មុន... ខ្ញុំ​ធ្លាប់​គិត​ថា វា​នឹង​ងាយ​ស្រួល​ជាង»។ នេះ​បើ​តាម​សម្ដី អតីត​សេដ្ឋី​អចលនទ្រព្យ​រូប​នេះ ប្រាប់​ទៅ​កាន់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ឯ​តុ​ការិយាល័យ Oval Office។

ជា​មួយ​គ្នា​នេះ​ដែរ លោក ត្រាំ បាន​បញ្ចេញ​មតិយោបល់​លើ​តំណែង​ប្រធានាធិបតី​របស់​លោក ថា ត្រូវ​បាន​គេ​ចំអក​នៅ​លើ​បណ្ដាញ​សង្គម​នានា។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ លោក ត្រាំ បាន​ប្រាប់​ថា «ខ្ញុំ​នឹក​ជីវិត​ពី​មុន​របស់​ខ្ញុំ​ណាស់» ដែល​វា​ជា​ការ​បង្ហាញ​ពី​ភាព​ស្មោះត្រង់​មួយ​របស់​លោក នៅ​ក្នុង​ការ​សម្ភាសន៍៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង