ពិតអត់ វ៉្លាឌិមៀ ពូទីន ដឹងថា យន្តហោះ MH370 បាត់ខ្លួន​ជាង៣ឆ្នាំ នៅទីណា?

  • 2017-05-01 02:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌិមៀ ពូទីន (Vladimir Putin) ដឹង​យ៉ាង​ច្បាស់​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​ខ្លួន​ជាង ៣ឆ្នាំ នៅ​ទី​ណា។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ស៊ើប​អង្កេត​ម្នាក់។

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌិមៀ ពូទីន (Vladimir Putin)

លោក Andre Milne អ្នក​ស៊ើបអង្កេត​ស្ម័គ្រចិត្ត និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា Unicorn Aerospace បាន​ឲ្យ​ដឹង​ថា វា​មាន​ភស្តុតាង​បញ្ជាក់​ថា មេដឹកនាំ​រុស្ស៊ី បាន​ដឹង​ពី​ទីតាំង​យន្តហោះ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពេល​វា​បាន​បាត់ខ្លួន។

យន្តហោះ​ម៉ាឡេស៊ី ប្រភេទ​ប៊ូអ៊ីង​៧៧៧ ស្ថិត​ក្នុង​ជើង​ហោះ​ហើរ MH370

គួរ​រំលឹក​ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ប្រភេទ​ប៊ូអ៊ីង​៧៧៧ ស្ថិត​ក្នុង​ជើង​ហោះ​ហើរ MH370 ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​ដឹក​អ្នក​ដំណើរ​ចំនួន ២៣៩​នាក់ បាន​បាត់​ខ្លួន​សូន្យ​ឈឹង កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ មក​ម្ល៉េះ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​ត្រូវ​គេ​រក​ឃើញ​នៅ​ឡើយ​ទេ។

លោក Milne ជឿជាក់​ថា យន្តហោះ MH370 បាន​បង្កើត​ស្នាម​ចុះចត​មួយ នៅ​ក្នុង​ឈូងសមុទ្រ Bay of Bengal ស្ថិត​នៅ​ភាគ​ឦសាន នៃ​មហាសមុទ្រ​ឥណ្ឌា។ ប៉ុន្តែ​លោក​គិត​ថា រដ្ឋាភិបាល​រុស្ស៊ី​បាន​ដឹង​យ៉ាង​ច្បាស់​ថា យន្តហោះ​នោះ​ធ្លាក់​នៅ​កន្លែង​ណា ព្រោះ​វា​ត្រូវ​ថត​បាន​ដោយ​ផ្កាយរណប​រុស្ស៊ី។

«ផ្កាយរណប ដែល​ដាក់​ដោយ​រុស្ស៊ី បាន​ឃើញ​បំណែក​យន្តហោះ។ ព័ត៌មាន​ផ្កាយរណប​នេះ ត្រូវ​បាន​រក​ឃើញ ៥២​ម៉ោង ក្រោយ​ពេល​យន្តហោះ MH370 បាត់​ខ្លួន។ ពូទីន អាច​នឹង​ទទួល​បាន​ព័ត៌មាន​នោះ»។ នេះ​បើ​តាម​សម្ដី លោក Milne។

ទោះ​ជា​យ៉ាង​ណា លោក Milne ជឿជាក់​ថា រុស្ស៊ី​មិន​ហ៊ាន​បង្ហាញ​ការ​រក​ឃើញ​នោះ​ជា​សាធារណៈ​ឡើយ ព្រោះ​លោក​ជឿជាក់​ថា ផ្កាយ​រណប​ដែល​ថត​បាន​ភស្តុតាង​នោះ គឺ​ជា​ផ្កាយ​រណប​ចារកម្ម សម្រាប់​យក​ការណ៍៕

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ សេង ឡុង