ប្រទះឃើញ យន្តហោះ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​អាមេរិក ហោះរំលង​កូរ៉េខាងជើង

  • 2017-05-02 04:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ហ្វឹកហាត់​ការ​វាយប្រហារ​នុយក្លេអ៊ែរ នៅ​លើ​ប្រទេស​កូរ៉េខាងជើង ស្រប​ពេល​ដែល​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ កាន់​តែ​កើន​ឡើង​ខ្លាំង។

យន្តហោះ​ទម្លាក់​គ្រាប់បែក ប្រភេទ Rockwell B1-B Lancer

យន្តហោះ​ទម្លាក់​គ្រាប់បែក ប្រភេទ Rockwell B1-B Lancer ជា​ច្រើន​គ្រឿង ដែល​ជា​យន្តហោះ​ចម្បាំង​សំខាន់​របស់​សហរដ្ឋអាមេរិក រចនា​ឡើង​សម្រាប់​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​លើ​ឧបទ្វីប​កូរ៉េ។ ជាមួយ​គ្នា​នេះ​ដែរ កូរ៉េខាងជើង បាន​ឲ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​ទាំង​នោះ បាន​ចូល​មក​ដែនដី​របស់​ខ្លួន កាល​ពី​ម្សិលមិញ។

យន្តហោះ​ Rockwell B1-B Lancer មាន​រហស្សនាមថា «Bone»

បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា យន្តហោះ Rockwell B1-B Lancer បាន​សហការ​ជាមួយ​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Carl Vinson និង នាវាមុជទឹក USS Michigan។ យន្តហោះ​ចម្បាំង ដែល​មាន​សមត្ថភាព​អាច​ផ្ទុក​គ្រាប់បែក​នុយក្លេអ៊ែរ រហូត​ដល់​ទៅ ២៤​គ្រាប់​ទាំង​នោះ បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​របស់​ខ្លួន នៅ​លើ​កោះ Guam ដើម្បី​ចូលរួម​ជាមួយ​នាវា និង​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35។

ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ឲ្យ​ដឹង​ថា «យន្តហោះ B-1B មក​ពី Guam បាន​ហោះ​នៅ​លើ​ផ្ទៃ​មេឃ នៃ​សមុទ្រ​ខាងកើត និង​បាន​ចូលរួម​ប្រតិបត្តិការ ជាមួយ​នឹង​បំណង​វាយប្រហារ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង នាវា​ដឹក​យន្តហោះ​ចម្បាំង និង​នាវា​មុជ​ទឹក ទៀត​ផង»។

យន្តហោះ​ Rockwell B1-B Lancer ទម្លាក់​គ្រាប់បែក នៅប្រទេស​​អាហ្គានីស្ថាន

មិន​តែ​ប៉ុណ្ណោះ កូរ៉េខាងត្បូង បាន​អះអាង​ថា យន្តហោះ​ចម្បាំង Rockwell B1-B Lancer ចំនួន​២គ្រឿង ពិត​ជា​បាន​ហោះ​នៅ​លើ​ឧបទ្វីប​កូរ៉េ កាល​ពី​ថ្ងៃ​ច័ន្ទ ពិតមែន ព្រោះ​ពួកវា​បាន​ចូលរួម​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា ជាមួយ​កងកម្លាំង​អាកាស​កូរ៉េខាងត្បូង៕

ប្រភព៖ Dailystar   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី