BarCamp Cambodia ឆ្នាំ ២០១៧ ចេញ​​ហើយ​មាន​ទាំង​កំពត បាត់ដំបង ​សៀមរាប​ទៀត​

  • 2017-05-02 04:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ BarCamp Cambodia ឆ្នាំ ២០១៧ ដែល​ជា​ព្រឹត្តិការណ៍​ចែក​រំលែក​ចំណេះដឹង​ដើម្បី​លើក​កម្ពស់​វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង​បច្ចេកវិទ្យា​ក្នុង​ស្រុក​​​​ មាន​ទាំង​​ទីរួម​ខេត្ត​ធំៗ​មួយ​ចំនួន​ដូចជាខេត្ត​កំពត បាត់ដំបង សៀមរាប និង​រាជធានី​ភ្នំពេញ​ផងដែរ។

កាល​បរិច្ឆេទ​ប្រារព្ធ​កម្មវិធី BarCamp Cambodia ឆ្នាំ ២០១៧

  • បាខែម​កំពត​ថ្ងៃ​ទី ២៤-២៥ ខែ​មិថុនា ឆ្នាំ ២០១៧
  • ​បាខែម​​អង្គរ​ខេត្ត​សៀមរាប​ថ្ងៃ​ទី ៩-១០ ខែ​កញ្ញា ឆ្នាំ ២០១៧
  • បាខែម​ភ្នំពេញ​ថ្ងៃ​ទី ១៣-១៥ ខែតុលា ឆ្នាំ ២០១៧
  • បាខែម​បាត់ដំបងថ្ងៃទី ២៥-២៦ ខែ​វិច្ឆិកា ឆ្នាំ ២០១៧។
កាល​បរិច្ឆេទ​ប្រារព្ធ​កម្មវិធី BarCamp Cambodia

បារខែមឆ្នាំ ២០១៧ នេះ​នឹងប្រមូលផ្ដុំការជួបជុំ សហគ្រិនវ័យក្មេង អ្នកជំនាញខាងអាជីវកម្ម អ្នក​ជំនាញ​បច្ចេកវិទ្យា​ សាស្ត្រាចារ្យ​ និង​និស្សិត ដើម្បីចែករំលែក ចំណេះដឹងនិងបទពិសោធន៍​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​​ការ​​​ចាប់ផ្ដើម​​ជំនួញ​ព្រម​ទាំង​មាន​ការ​តាំង​បង្ហាញ ផលិតផល អាជីវកម្ម សេវាកម្ម​​​ផងដែរ៕

អត្ថបទ៖ រក្សា