ថ្មីបំផុត! សេវាចងដៃការតាមប្រព័ន្ធអេឡិចត្រូនិក ដំបូងគេនៅកម្ពុជា
- 2017-05-02 07:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីបំផុត! សេវាចងដៃការតាមប្រព័ន្ធអេឡិចត្រូនិក ដំបូងគេនៅកម្ពុជា
ចន្លោះមិនឃើញ
ថ្មីបំផុត ចាប់ពីថ្ងៃនេះទៅបងប្អូនប្រជាពលរដ្ឋ ដែលព្រួយបារម្ភមិនបានទៅញ៉ាំការមិត្តភក្ដិ ឬម្ចាស់ដើមការខ្ជិលកត់ចំណងដៃច្រើន ឥឡូវនេះលែងពិបាកទៀតហើយ ព្រោះមានសេវាកម្ម អេស៊ីលីដាយូនីធី ទាន់ចិត្ត ដែលបង្កើតដោយធនាគារ អេស៊ីលីដា ក្នុងនោះការចងដៃក្នុងពិធីមង្គលការ ម្ចាស់ដើមការគ្រាន់ចុះឈ្មោះប្រើប្រាស់គណនីទាន់ចិត្ត និងស្នើឲ្យធនាគារបោះពុម្ពកូដ ដើម្បីដាក់ទូទាត់ គឺជាការស្រេច ។ នេះបើតាមការឱ្យដឹងពីមន្រ្ដីជាន់ខ្ពស់មួយរូបរបស់ធនាគារ អេស៊ីលីដា ប្រាប់មកកាន់ Sabay។
តាមប្រភពដដែលបានប្រាប់ទៀតថា ភ្ញៀវកិត្តិយសដែលមានគណនីទាន់ចិត្ត អាចចងដៃការដោយផ្ទេរទៅកូដនោះ ។ បន្ទាប់មកម្ចាស់ដើមការអាចដកប្រាក់នៅតាមការិយាល័យធនាគារណាមួយ និងសុំរបាយការណ៍ពីធនាគារ អំពីអ្នកបានផ្ទេរឲ្យ ។
គួរបញ្ជាក់ផងដែរថា សេវាកម្ម អេស៊ីលីដាយូនីធី ទាន់ចិត្ត នេះបង្កើតដោយធនាគារអេស៊ីលីដា ដោយផ្ទាល់ ហើយរំពឹងថានឹងទទួលបានការចាប់អារម្មណ៍ និងពេញនិយម ពីសំណាក់អតិថិជន និងសាធារណៈជនទូទៅ ព្រោះវាជាឧបករណ៍ទូទាត់ សន្សំប្រាក់ និងផ្ទេរប្រាក់ ឆាប់រហ័ស និងមានសេវាធនាគារជាច្រើនភ្ជាប់មកជាមួយ ។
សេវានេះមានភាពងាយស្រួលក្នុងការចុះឈ្មោះប្រើប្រាស់ ដោយបងប្អូនប្រជាពលរដ្ឋ download program ACLEDA Unity ToanChet ពី AppStore or Play Store ហើយធ្វើតាមការណែនាំ ឬទៅកាន់ការិយាល័យធនាគារដើម្បីសុំជំនួយ ។ បងប្អូនអាចធ្វើផ្ទេរប្រាក់ ឱ្យគ្នាទៅវិញទៅមក តាមលេខទូរសព្ទ ឬគណនី ដោយខ្លួនឯង គ្រប់ទីកន្លែង ដោយមិនមានថ្លៃសេវា។ ងាយស្រួលដល់អ្នកមានរបរលក់រាយ លក់ដុំ ដែលត្រូវទូទាត់ និងអ្នកផ្ទេរទៅតាមបណ្ដាខេត្តនានា៕