តួឥណ្ឌាប្រុសស្រី ៧គូដែលផ្អែមល្ហែមខ្លាំងក្នុងរឿង តែក្រៅរឿងស្អប់គ្នាដល់ក

  • 2017-05-02 09:16:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​ជា​រឿង​ដែល​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ដែល​បាន​កើត​ឡើង​ចំពោះ​តួ​សម្ដែង​ របស់​បូលីវូដ​ នៅ​ពេល​ដែល​ពួកគេ​ក្លាយ​ជា​គូ​ស្នេហ៍​ក្នុង​រឿង​ តែ​នៅ​ក្រៅ​បែរ​ជា​ ជា​សត្រូវ​នឹង​គ្នា​ទៅវិញ​។

នៅ​ក្នុង​រឿង​ តារា​សម្ដែង​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ ដែល​តាមដាន​សាច់រឿង​របស់​ពួកគេ​ ជក់ចិត្ត​ ដិត​អារម្មណ៍​នឹង​ការ​សម្ដែង​ដ៏​ស័ក្ដសម​ ក្នុង​នាម​ជា​គូស្នេហ៍​ដ៏​ផ្អែមល្ហែម​ជាមួយ​គ្នា​ណាស់​។ ប៉ុន្តែ​ភាព​ស្និទ្ធស្នាល​ទាំង​នោះ​មាន​តែ​នៅ​ក្នុង​រឿង​តែ​ប៉ុណ្ណោះ​ ដោយសារ​នៅ​ក្រៅ​រឿង​ អ្នក​ទាំង​នោះ​ខ្លះ​ មិន​ចង់មើល​មុខ​គ្នា​ផង​។ ខាង​ក្រោម​ជា​ដៃគូ​ដ៏​សម​គ្នា​ ៧​គូ​ ដែល​ជា​ស្អប់​គ្នា​ខ្លាំង​នៅ​ក្រៅ​ឆាក៖

១. តារា​សម្ដែង Drashti Dhami និង​ តារាសម្ដែង​ Vivian Dsena ដៃគូ​ក្នុង​រឿង​ “Madhubala - Ek Ishq Ek Junoon”

ថ្វី​ត្បិត​ តែ​ជា​គូស្នេហ៍​ដ៏​ស័ក្តិសម​ រឿង​ “Madhubala - Ek Ishq Ek Junoon” ប៉ុន្តែ​នៅ​ក្រៅ​រឿង​វិញ​ អ្នក​ទាំង​២​ មិន​ដែល​ត្រូវ​គ្នា​ទេ​។

២. តារា​សម្ដែង​ Toral Rasputra និង​ តារា​សម្ដែង​ Siddarth Shukla ដៃគូ​ក្នុង​រឿង​ “Balika Vadhu”

តារា​សម្ដែង​ប្រុស​ស្រី​ទាំង​២​នេះ​ មិន​ដែល​មាន​ភាព​ចុះ​សម្រុង​ជាមួយ​គ្នា​ទេ​នៅ​ក្នុង​ជីវិត​ពិត​។ ពួកគេ​ស្អប់​គ្នា​ខ្លាំង​ណាស់​ សូម្បី​តែ​កំពុង​សម​សម្ដែង​ពេល​ខ្លះ​ ក៏​ពួកគេ​ត្រូវ​ឈប់​ភ្លាមៗ​ ដោយសារ​មាន​រឿង​មិន​ត្រូវ​គ្នា​។

៣. តារា​សម្ដែង​ Hina Khan និង​ តារាសម្ដែង​ Karan Mehta ដៃគូ​​ក្នុង​រឿង​ "Yeh Rishta Kya Kehlata Hai”

បើ​និយាយ​ពី​តារា​សម្ដែង​ប្រុស​ស្រី​មួយ​គូ​នេះ​វិញ​ នៅ​ក្រៅ​រឿង​ សូម្បី​តែ​ពាក្យ​ "សួស្ដី” ក៏​ពួកគេ​មិន​ដែល​ និយាយ​ដាក់​គ្នា​ផង​។

៤. តារាសម្ដែង​ Divyanka Tripathi និង​ តារាសម្ដែង​ Karan Patel ដៃគូ​​ក្នុង​រឿង “Yeh Hai Mohabbatein”

ក្នុង​ជីវិត​ពិត​ តួ​សម្ដែង​ទាំង​២ គឺ​ជា​សត្រូវ​នឹង​គ្នា​ និង​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​ជា​ច្រើន​កើត​ឡើង​ចំពោះ​ពួកគេ។

៥. តារា​សម្ដែង​ Paridhi Sharma និង​តារា​សម្ដែង​ Rajat Tokas ដៃគូ​ក្នុងរឿង​ "Jodha Akbar"

ជា​គូស្នេហ៍​ដ៏​ស័ក្ដសម​មួយ​គូ​ ក្នុង​រឿង​ និង​ត្រូវ​បាន​អ្នក​គាំទ្រ​ពេញចិត្ត​នឹង​ការ​សម្ដែង​របស់​ពួកគេ​ណាស់​។ ទោះ​ជា​យ៉ាងណា​ក្ដី​ Paridhi និង​ Rajat ក៏​ត្រូវ​បាន​ដឹង​ថា​មាន​ជម្លោះ​កើត​ឡើង​នៅ​ក្រៅ​ឆាក​ដែរ​។

៦. តារា​សម្ដែង​ Deepika Singh និង​តារា​សម្ដែង​ Anas Rashid ដៃគូ​ក្នុង​រឿង​ “Diya Aur Baati Hum”

តាម​រយៈ​ការ​សម្ដែង​របស់​ពួកគេ​ទាំង​២​ ក្នុង​នាម​ជា​គូ​ស្វាមី​ភរិយា​ក្នុង​រឿង​ ពិតជា​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្លុង​អារម្មណ៍​នឹង​ភាព​ផ្អែមល្ហែម​របស់​ពួកគេ​ទាំង​ ២​ណាស់​ ។ ប៉ុន្តែ​ចៃដន្យ​ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ គឺ​គូស្នេហ៍​ក្លែង​ក្លាយ​មួយ​គូ​នេះ​ បែរ​ជា​ មាន​រឿង​យល់​ច្រឡំ​ កើត​ឡើង​រវាង​គ្នា​ ដល់​ថ្នាក់​មិន​អាច​បក​ស្រាយ​បាន​។

៧. តារាសម្ដែង​ Shweta Tiwari និង​តារាសម្ដែង​ Cezanne Khan ដៃគូ​ក្នុង​រឿង​ “Kasautii Zindagii Kay”

បើ​ទោះ​បី​ជា​ក្នុង​រឿង​ តារា​ប្រុស​ស្រី​ទាំង​២​ បាន​បង្ហាញ​នូវ​ក្ដី​ស្រលាញ់​ និង​ស្និទ្ធស្នាល​យ៉ាងណា​ក្ដី​ តែ​បើ​ងាក​មក​ជីវិត​ពិត​វិញ​ តារា​ទាំង​ ២​ ស្អប់​គ្នា​ខ្លាំង​ណាស់​៕

ប្រភព៖ caravanalive   ប្រែ​សម្រួល៖ យី សុធារី