វិធី​ងាយៗ​បិទ Wi-Fi Notifications កុំ​ឲ្យ​លោត​លើ​អេក្រង់​ទូរសព្ទ

  • 2017-05-03 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រាកដ​ជា​ធ្លាប់​ជួប​ពេល​បើក Wi-Fi លើ​ទូរសព្ទ​​ស្រាប់​តែ​​លោត​ចេញ Notifications(ដូច​រូប) ទោះ​ជា​ព្យាយាម​អូស​ទៅ​ធ្វេង ឬ​ស្ដាំ​​ច្រើន​ដង​ក៏​មិន​អាច​លុប​បាន។ ថ្ងៃ​នេះ​ក្រុម​ការងារ​សូម​បង្ហាញ​ជូន​គន្្លឹះ​ងាយៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

Wi-Fi Notifications

តោះ! ទាញ​ទូរសព្ទ​មក​រួច​អនុវត្ត​តាម​ ប្រសិន​បើ​មាន​បញ្ហា​ដូច​ខាង​លើ៖

១/.ដំបូង​ចូល​ទៅ​កាន់ Setting រួច​បើក Wi-Fi Settings

២/.បន្ទាប់​មក​ចុច​លើសញ្ញា​ចុច​បី​ខាង​លើ​ផ្នែក​ខាង​ស្ដាំ(ដូច​រូប)

៣/.ជំហាន​បន្ទាប់​ត្រូវ​រើស​យក​ពាក្យ Advanced Wi-Fi

៤/.ជំហាន​ចុង​ក្រោយ​រក​មើើល​ពាក្យ Wi-Fi Notifications រួច​ចុច​បិទ​​ជាការស្រេច​៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា