វ័យ​ចាស់​នៅ​តែ​សង្ហា​ តើ​ Beckham មាន​របប​អាហារ​អ្វី​ខ្លះ?​

  • 2017-05-03 03:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham ​ជា​តារា​បាល់ទាត់​​ដ៏​ល្បី​​ឈ្មោះ​កាល​ពី​អតីត​កាល​ ហើយ​ថែម​ទាំង​មាន​​មន្ត​ស្នេហ៍​ និង​រូបរាង​ស្រស់​សង្ហា​ បើ​ទោះ​ជា​ឆ្នាំ​នេះ​លោក​ឈាន​ដល់​វ័យ​៤២​ឆ្នាំ​​ហើយ​ក៏​ដោយ។

នៅ​ថ្ងៃ​ខួប​កំណើត​កាល​ពី​ម្សិលមិញ​អតីត​ខ្សែ​បម្រើ​ Manchester United និង​ Real Madrid បាន​បង្ហោះ​រូប​ដ៏​កម្រ​ពី​អាហារ​ពេល​ល្ងាច​ របស់​ខ្លួន​ដែល​មនុស្ស​ភាគច្រើន​មិន​ដែល​បាន​ដឹង។ តើ​អាហារ​ទាំង​នោះ​ជា​វិធី​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ និង​អាថ៌កំបាំង​ពី​រូបរាង​ស្រស់​សង្ហា​របស់​ Beckham ឬ​យ៉ាង​ណា?

រូប​ភាព​អាហារ​ដែល​ចែក​រំលែក​លើ​គណនី Instagram គេ​ឃើញ​មាន​ដូច​ជា បន្ទះ​សាច់​ជ្រូក (ផ្នែក​ភ្លៅ), ម្នាស់​ដែល​ចិត​ជា​រង្វង់​ចំនួន​២​ដុំ, ពង​ទា​ចៀន​, ដំឡូង, ស្ពៃក្ដោប​ចិញ្ច្រាំ​, សៀង, និង​សណ្ដែកបារាំង​កិន​។ យ៉ាង​ណា​ក៏​ដោយ​គ្មាន​នរណា​ដឹង​ថា​អាហារ​មួយ​ចាន​នោះ​ ភរិយា​នាង​ Victoria ជា​អ្នក​ចម្អិន​ឲ្យ​ ឬ​ក៏​ជា​ស្នាដៃ Beckham ​ខ្លួន​ឯង​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី