Mbappe ​កីឡាករ​វ័យ​ក្មេង ​មាន​ក្លឹប​៦​កំពុង​តាម​ញ៉ែ ​ក្នុង​តម្លៃ​ខ្លួន​១១០​លាន​ផោន

  • 2017-05-03 07:07:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​ក្រុម Monaco ​ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ដណ្ដើម​គ្នា​ទិញ​យក ក្រោយ​ពី​កីឡាករ​វ័យ​១៨​ឆ្នាំ​រូប​នេះ ​បង្ហាញ​ទម្រង់​លេង​ល្អ​សឹង​មិន​គួរ​ឱ្យ​ជឿ​នៅ​រដូវ​កាល​នេះ។

ប្រភព​ពី​លោក​ Pierre Mbappe ​ពូ​របស់ Mbappe ​បាន​និយាយ​ប្រាប់ ​Tuttosport ​ថា​បច្ចុប្បន្ន​នេះ​មាន​ក្លឹប​ជា​ច្រើន​កំពុង​តែ​ប្រជែង​គ្នា​ចង់​បាន​ក្មួយ​របស់​លោក ​ដោយ​តម្លៃ​នា​ពេល​នេះ​អាច​ឈាន​ដល់​១១០​លាន​ផោន​ទៅ​ហើយ ទើប​អាច​ផ្ដាច់​កុងត្រា​របស់​គេ​នៅ Monaco បាន។ "តើ​ Juventus ជា​ជម្រើស​របស់ Mbappe ​មែន​ទេ? ​បាទ ​មែន​ហើយ ​ហើយ​ក៏​មាន​២​ក្រុម​នៅ​ទីក្រុង Manchester ​ក្រុម PSG Real Madrid Barcelona... ​សុទ្ធ​តែ​ចង់​បាន​គេ​ទាំង​អស់។ ក្រុម​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​នាំ​យក​គាត់​ទៅ​បាន”។

កីឡាករ​ដែល​ចេញ​ពី​ថ្នាល​របស់ AS Bondy ​ខាង​លើ​នេះ ​ទើប​តែ​ល្បី​ឈ្មោះ​ក្នុង​រដូវ​កាល​នេះ​ទេ ​ដោយ​រូបគេ​បង្ហាញ​ខ្លួន​បាន​៣៦​ប្រកួត រក​គ្រាប់​បាល់​បាន​១៥​គ្រាប់។ នៅ​ដើម​ឆ្នាំ​២០១៧​នេះ ​ Mbappe ​ក៏​បាន​ជាប់​ជា​ជម្រើស​​ជាតិ​បារាំង​បាន​២​ដង​មក​ហើយ​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ