អបអរ​សាទរ! ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ ប្រជាពលរដ្ឋ​លែង​ខ្វល់​រឿង​ចុះ​បញ្ជី​យានយន្ត​ទៀតហើយ​​

  • 2017-05-05 02:55:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​កក្កដា ឆ្នាំ ២០១៧​នេះ​ទៅ គ្រប់​ហាង​លក់​យានយន្ត​ទាំង​អស់ ត្រូវ​មាន​កាតព្វកិច្ច​ចុះ​បញ្ជី​យានយន្ត​ជូន​ប្រជាពលរដ្ឋ នៅ​នឹង​កន្លែង តាម​រយៈ​ប្រព័ន្ធ​​ស្វ័យប្រវត្តិកម្ម ដែល​ក្រសួង​បាន​បង្កើត​រួច​ជា​ស្រេច​។ ដូច្នេះ​គ្រប់​ហាង​លក់​យានយន្ត​ទាំង​អស់​ត្រូវ​ទៅ​ស្នើ​សុំ​លិខិត​អនុញ្ញាត​បំពេញ​បែប​បទ ចុះ​បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក ឱ្យ​បាន​មុន​ថ្ងៃ​នេះ​ទី ០១ ខែ​កក្កដា នេះ​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ នឹង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ចង់​ទិញ​ឡាន​ម៉ូតូ​ថ្មី​ជិះ លែង​ខ្វល់​ចំពោះ​បញ្ហា​នេះ ក៏​ដូចជា​អាច​លប់​បំបាត់​ចោល​ទាំង​អស់ នូវ​រាល់​ចំណាយ​ក្រៅ​ផ្លូវ​ការ​។ បន្ទាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទិញ ឡាន​ម៉ូតូ​ហើយ អាច​អូស​ចេញ​ពី​ហាង​ជិះ​បាន​តែ​ម្ដង មិន​ខ្វល់​អំពល់​ទុក្ខ ដូច​ពី​មុន​ទៀត​ទេ​៕

ខាង​ក្រោម​នេះ ជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ​៖

អត្ថបទ៖ វឌ្ឍនៈ