រឿង ៥យ៉ាងដែលតារាបូលីវូដជើងចាស់ រ៉ាម៉ន បានប្រព្រឹត្តខុសក្នុងជីវិត
- 2017-05-05 04:53:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៥យ៉ាងដែលតារាបូលីវូដជើងចាស់ រ៉ាម៉ន បានប្រព្រឹត្តខុសក្នុងជីវិត
ចន្លោះមិនឃើញ
តារាសម្ដែង Amitabh Bachchan ដែលប្រជាជនខ្មែរតែងហៅថា "រ៉ាម៉ន" នោះ ត្រូវបានស្គាល់ថាជាតារាជើងចាស់មួយរូបដ៏ល្បីក្នុងវិស័យភាពយន្ត បូលីវូដ ។
តារាប្រុសចាស់វស្សារូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជិត ៥០ឆ្នាំហើយ ពោលគឺចាប់ពីឆ្នាំ ១៩៦៩មកម្ល៉េះ។ បើទោះបីជាវ័យរបស់លោក កាន់តែចាស់ទៅៗក្ដី ប៉ុន្តែលោកនៅតែបន្តការងារសិល្បៈ ជាពិសេសបន្តសម្ដែងរឿងមិនឈប់ទេ។
ជាមួយគ្នានោះរឿងដែល លោកAmitabh Bachchan បានសម្ដែង មានចំនួន ១៨០រឿងឯណោះ ហើយភាគច្រើនរឿងទាំងនោះ សុទ្ធតែទទួលបានការគាំទ្រមិនធម្មតាទេ។
ទោះបីជាយ៉ាងណាក៏ដោយ តារាប្រុសវ័យ ៧៤ឆ្នាំរូបនេះក៏មានកំហុស ដែលបណ្ដាលមកពី ការសម្រេចចិត្តមិនបានល្អិតល្អន់ ហើយនាំឲ្យលោកជួបរឿងអាម៉ាស់ និងស្ថានភាពមិនល្អមួយចំនួនផងដែរក្នុងជីវិត ។
១. រឿង "Nishabd ”
ក្នុងរឿងនេះ លោកបានដើរតួជា តួអង្គបុរសចាស់ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ នារីវ័យក្មេងម្នាក់ ។ បើទោះជាតួប្រុសស្រីទាំង ២ក្នុងរឿងសុទ្ធតែជា តារាជើងចាស់ ប៉ុន្តែការសម្ដែងហាក់ដូចជាគ្មានភាពស៊ីសង្វាក់គ្នាសោះ ។ មួយវិញទៀតក្នុងរឿងនេះក៏មានឈុតឆាកឱបថើបមិនតិចដែរ តែនៅតែមិនអាចជួយរឿងឲ្យទទួលបានលទ្ធផលជោគជ័យដដែល។
២. ក្នុងវិស័យនយោបាយ
ក្នុងឆ្នាំ ១៩៨៤ តួអង្គ "រ៉ាម៉ន" រូបនេះ បានចូលប្រឡូកក្នុងនយោបាយ ហើយជាលទ្ធផល លោកបានឈ្នះការបោះឆ្នោត (Lok Sabha General Elections លើកទី៨) នៅក្នុងទីក្រុង Allahabad ។ ក្រោយរយៈពេល ៣ឆ្នាំ លោកបានដាក់ពាក្យលាឈប់ និងត្រលប់ចូលសិល្បៈវិញ។ លោកបាននិយាយថា ខ្លួនបានប្រព្រឹត្តិកំហុសដ៏ធំមួយ នៅពេលវិវត្តខ្លួនចូលក្នុងនយោបាយ ហើយបន្ទាប់ពីយល់ថាមិនស្រួល លោកក៏បោះបង់តែម្ដងទៅ។
៣. សម្ដែងជាតួអង្គ “Ajooba”
តួអង្គ “Ajooba”បានធ្វើឲ្យ តារាប្រុសរូបនេះ មានភាពល្បីល្បាញខ្លាំងក្នុងអាជីពសម្ដែងរបស់លោក។ ថ្វីត្បិតតែទទួលបានភាពជោគជ័យក៏ពិតមែន តែ Amitabh Bachchan ក៏មានកំហុសច្រើនក្នុងរឿងនេះដែរ។
៤. ជាមួយក្រុមហ៊ុន ABCL
ABCL គឺជាក្រុមហ៊ុនម្សាន្តមួយដ៏ល្បី របស់លោក Amitabh ដែលបានក្ស័យធន ក្រោយបង្កើតមួយរយៈ។ រឿងដែលក្រុមហ៊ុននេះ បានវិនិយោគ គឺមិនទទួលបានប្រាក់ចំណេញមកវិញទេ ជាហេតុនាំឲ្យម្ចាស់ដែលជាតារាសម្ដែងរូបនេះសម្រេចបិទតែម្ដង។
៥. រឿង “Boom”
ទស្សនិកជនភាគច្រើនតែងមានចម្ងល់ ពីមូលហេតុនៅក្រោយ នៃការសម្ដែងរបស់លោក Amitabh ដោយសាររឿងភាគច្រើនសុទ្ធតែល្បី។ ប៉ុន្តែដោយឡែករឿង "Boom" ដែលសម្ដែងដោយ លោក និង តារាស្រីស្រករក្រោយ Katrina Kaif មិនបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនទេ ថែមទាំងបរាជ័យនៅ Box Office ទៀតផង៕