រឿង​អ៊ូខុង​ "Wu Kong” ដែល​នឹង​ដាក់​បញ្ចាំង​ខែ​កក្កដា​បញ្ចេញ​ Trailer ថ្មី

  • 2017-05-08 06:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់​រឿង​"អូខុង" ដែល​ដក​ស្រង់​ចេញ​ពី​រឿង​ភាគ "ថាង​ចេង​ចម្លង​ធម៌​"​នៅ​តែ​ល្បី​ ដែល​ថ្មី​ៗ​​នេះ​រឿង​ "អូខុង" ថ្មី​ដែល​មាន​ចំណង​ជើង​ថា "Wu Kung” ទើប​តែ​ចេញ Trailer ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​កក្កដា​ឆ្នាំ ២០១៧ នេះ។

រឿង​នេះ​នឹង​ចូល​រួម​សម្ដែង​ដោយ Eddie Peng សម្ដែង​ជា​តួ ស្តេច​ស្វា​អូខុង និង​តារា​សម្តែង​ដូច​ជា​ Ni Ni, Oho, Shawn Ye, Zheng Shuang, Qiao Shan, និង Yang Di។ ចំពោះ​អ្នក​ដឹក​នាំ​រឿង​នេះ​គឺ​លោក Derek Kwok និង​ផលិត​ដោយ​លោក Huang Jianxin។​

នៅ​ក្នុង​ Teaser នេះ​គេ​បាន​បង្ហាញ​ពី​តួ​អង្គ ស៊ុន អូខុង​ ថ្មី​ដែល​សម្ដែង​ដោយ​លោក​ Eddie។ អូខុង​ ជា​ស្ដេច​ស្វា​ដែល​មាន​មហិទ្ធិឫទ្ធិ​​​ ដែល​ចង់​ប្រឆាំង​នឹង​ទេពតា​មិន​ចេះ​ញញើត។ ក្នុង​រឿង​ថ្មី​នេះ​ស្តេច​ស្វា​នេះ​និង​មាន​អាវុធ​ដំបង​ប្លែក​ថ្មី ដែល​យក​ចេញ​ពី​ត្រចៀក​ខ្លួន​ដើម្បី​កម្ចាត់​សត្រូវ។

រឿង​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ១៣ ខែ​កក្កដា​ ឆ្នាំ​២០១៧៕

បើ​ចង់​ដឹង​ថា​ស្ដេច​ស្វា​ថ្មី​នេះ​ខ្លាំង​ប៉ុនណា​ មក​មើល​ Trailer នេះ​ទាំង​អស់​គ្នា!

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី