មុន​កម្មវិធី​២​ម៉ោង ម៉ានិត និពន្ធ​បទ​ថ្មី​ឡើង​ច្រៀង​ភ្លាមៗ​ទាំង​អត់​ចំណង​ជើង(វីដេអូ)

  • 2017-05-08 04:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​សេរីមង្គល​របស់​អ្នក​ផលិត​កម្មវិធី​ទូរទស្សន៍​ "ឡូវ៩" ដ៏​ល្បី​ល្បាញ ជ័យ សម្បត្តិ ​បាន​ប្រព្រឹត្ត​ទៅ​ចប់​សព្វគ្រប់ ក្រោម​បរិយាកាស​ក៏​រីក​រាយ​ថែម​ទាំង​មាន​ចម្រៀង​អបអរ​សាទរ​គូ​ស្វាមី​ភរិយា​ថ្មី​មួយ​គូ​នេះ​ដោយ​ម៉ានិត​ទៀត​ផង។

​ក្នុង​នោះ​តារា​ចម្រៀង​ដ៏​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ​រូប​នេះ​នេះ អះអាង​ថា​ខ្លួន​បាន​និពន្ធ​បទ​ថ្មី​នេះ​នៅ​ពេល​មុន​កម្មវិធី​មង្គលការ​ត្រឹម​តែ​២​ម៉ោង​ប៉ុណ្ណោះ ​មិន​ទាន់​ទាំង​ចាំ​ប៉ារូល​ច្បាស់​ផង​ ថែម​ទាំង​មិន​ទាន់​បាន​ដាក់​ចំណង​ទៀត។

ម្ចាស់​ស្នាដៃរឿង "បេសកកម្មមួយ" លើក​ឡើង​ថា​មូល​ហេតុ​ដែល​លោក​យក​ចិត្ត​ទុកដាក់​លើ​មង្គលការ​របស់​ប្ដី​ប្រពន្ធ​អ្នក​ដឹក​នាំ​រឿង​"ស្រទន់​មន្ត​ស្នេហ៍​"នេះ ​ព្រោះ​អ្នក​ទាំង​២​ជា​អ្នក​ជំរុញ​ឲ្យ​ប្រលោម​លោក​របស់​លោក​ផលិត​ចេញ​ជា​ភាពយន្ត។

"ពី​ដំបូង​ឡើយ​ខ្ញុំ​មិន​ដែល​មាន​ជំនឿ​ចិត្ត​ថា​ "បេសកកម្មមួយ"​ អាច​ផលិត​ចេញ​ជា​ភាពយន្ត​ទេ​ពួក​គាត់​ទាំង​ពីរ​នេះ​ហើយ​ដែល​ជា​អ្នក​លើក​ទឹក​ចិត្ត មួយ​វិញ​ទៀត​ដោយ​សារ​កូន​ក្រមុំ​គឺ​ជា​ Line Director ក្នុង​រឿង​នេះ​ផង​ដែរ"។ ម៉ានិត បញ្ជាក់។

ងាក​មក​បទ​ចម្រៀង​ថ្មី​នេះ​វិញ ម៉ានិត​ ប្រាប់​ថា​ មក​ដល់​ពេល​នេះ​ លោក​បាន​ដាក់​ចំណង​ជើង​ឲ្យ​បទ​ថ្មី​នេះ​រួច​ហើយ​ គឺ " Fall in You”។

​​​ចង់​ដឹង “Fall in You” មាន​អត្ថន័យ​បែប​ណា តោះ​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម