ចម្លែក! ចង់​ព្យាបាលជំងឺទល់លាមក ប្រើ​អន្ទង់​​ត្បុរ​ចូលពោះ ​ចុងក្រោយ​រត់​រក​​ពេទ្យ​

  • 2017-05-08 07:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​ផង និង​ហួស​ចិត្ត​ផង ​បន្ទាប់​ពី​យក​សត្វ​អន្ទង់​ធំ​ល្មម​មួយ​ក្បាល​ឲ្យ​ជួយ​ព្យាបាល​ជំងឺ​ទល់​លាមក​ រហូត​ត្រូវ​វះកាត់។

បើ​តាម​ប្រភពបញ្ជាក់​ថា​ ​បុរស​​នោះ​បាន​យក​អន្ទង់​រស់​ញាត់​តាម​​ទ្វារ​លាមក​របស់​ខ្លួន តែ​ត្រូវ​អន្ទង់​ត្បុរ​ចូល​​ជ្រៅ​ទៅ​ក្នុង​ពោះ​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ខ្លាំង​ឡើង​ៗ ទើប​ប្រញាប់​រត់​រក​ពេទ្យ​ឲ្យ​ជួយ។

គ្រូពេទ្យ​ទីក្រុង​ក្វាងចូវ ខេត្ត​ក្វាងទុង ​បាន​សម្រេច​វះកាត់​ភ្លាម​ៗ​ ទើប​​ឃើញ​អន្ទង់​ក្នុង​ពោះ​នៅ​រស់​ប្រវែង ៦០​សង់ទីម៉ែត្រ។ គ្រូពេទ្យ​​បញ្ជាក់​ថា អន្ទង់​នោះ​បាន​ងាប់​ពេល​យក​ចេញ​ពី​ពោះ​ ​ក្រោយ​វះកាត់​​បន្តិច។

អ្នក​ជំងឺ​អាយុ ៤៩​ឆ្នាំ សុំ​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ​ប្រាប់​គ្រូពេទ្យ​ថា គេ​ជ្រើស​រើស​វិធី​ព្យាបាល​ដូច្នេះ ​ដោយ​សារ​តែ​​​ឮ​​​ត​ៗ​គ្នា​​ថា ​អន្ទង់​រស់​អាច​ជួយ​ព្យាបាល​ជំងឺ​ទល់​លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ទើប​សម្រេច​ចិត្ត​សាក​តាម​ដោយ​មិន​គិត​ច្រើន​តែម្ដង។

គ្រូ​ពេទ្យ​ចូល​រួម​វះកាត់​ម្នាក់​ទៀត​ប្រាប់​ថា ​ពេល​អ្នក​ជំងឺ​មក​ដល់​មន្ទីរ​ពេទ្យ​ភ្លាម អ្នក​ជំងឺ​ចុក​ចាប់​ខ្លាំង ហើយ​​ពោះ​អ្នក​ជំងឺ​​ហើម​ធំ​ដូច​ប៉េងប៉ោង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម