មេរៀន​ទី៣៖ របៀប​ប្រើ Flash រៀន​​ឈូស Windows ដោយ​ខ្លួន​ឯង

  • 2017-05-09 02:40:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​តម្លើង Windows ដាក់​លើ​កុំព្យូទ័រ​មាន​ច្រើន​ទម្រង់​តាម​ដែល​ប្រិយមិត្ត​ចូលចិត្ត ហើយ​វា​ក៏​ជា​ចំណេះ​ដឹង​ដែល​ប្រើ​មិន​ចេះ​រីងស្ងួត​ផង​ដែរ បើ​អនុវត្ត​ច្រើន ចេះ​ច្រើន ហើយ​ថែម​ទាំង​មិន​អស់​លុយ​រក​ជាង ឬ​ពឹង​អ្នក​ដទៃ​ទៀត​ផង។ ចំពោះ​មេរៀន​អំពី​របៀប​តម្លើង Windows ដែល​ក្រុម​ការងារ​ចងក្រង​ឡើង​នេះ​ក្នុង​គោល​បំណង​ទុក​ជា​ឯកសារ​សម្រាប់​ការ​ស្រាវ​ជ្រាវ​ដោយ​ឥត​គិត​ថ្លៃ។

១/.Boot Windows ចូល USB-Flash

វិធី​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​គឺ​តម្លើង Windows តាម​រយៈ Flash ចំណែក​របៀប​ដោនឡូត និង Boot Windows ចូល Flash ចុច​នៅ​ទី​នេះ ព្រោះ​ថា​មុន​នឹង​តម្លើង Windows បាន​ត្រូវ​មាន File Windows ជាមុន​សិន។

២/.ស្គាល់ Keyសំខាន់ៗ​មួយ​ចំនួន

ចំណុច​នេះ​មិន​សូវ​ជា​ចាំ​បាច់​ទេ​បើ​ប្រិយមិត្ត​ធ្លាប់​ឈូស Windows ពី​មុន​មក ប៉ុន្តែ​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​វិញ ការ​សំគាល់ Key ជា​រឿង​ចាំ​បាច់។ ចំពោះ​របៀប​សំគាល់ Key ប្រិយមិត្ត​គ្រាន់​តែ​ស្គាល់​ម៉ាក​កុំព្យូទ័រ​ខ្លួន​ឯង​ទៅ​បាន​ហើយ។ ឧទារ៖ Google រួច​វាយ​ពាក្យ Dell boots key-> F12។

៣/.ដំណើ់រការ​នៃ​ការ​ឈូស Windows

បន្ទាប់​ពី​ស្គាល់ Keyហើយ​ប្រិយមិត្ត​គ្រាន់​ចុច​បិទ​កុំព្យូទ័រ ពេល​ចុច​បិទ​ហើយ ត្រូវ​ដោត Flash ចូល​កុំព្យូទ័រ រួច​បើក​កុំព្យូទ័រ​មក​វិញ។

ចំណាំ៖ ត្រង់​ចំណុច​នេះ អ្នក​មិន​ត្រូវ​ចាំ​រហូត​ដល់​ចេញ​ផ្ទាំង Windows មក​ទេ​ពោលគឺ ត្រូវ​ចុច Fn+F12 ច្រើន​ដង រហូត​វា​លោត​ផ្ទាំង​ខៀវ​មួយ(ផ្ទាំងBoot Manager) ដែល​តម្រូវ​ឲ្យ​អ្នក​រើស​យក USB-HDD រូច​ចុច Enter ហើយ​ត្រូវ​រង់ចាំ​បន្តិច។ បន្ទាប់​មក​វា​លោត​ផ្ទាំង Windows ដែល​យើង​តម្លើង ឲ្យ​រើស​ភាសា គ្រាន់​តែ​ចុច Next-> Install Now-> I accept the Lisence term->Next->Custom: Install Windows Only(Advanced)។

៤/.របៀប​លុប និង​ចែក Partition

ចំណុច​នេះ​ជា​ចំណុច​សំខាន់ ក្នុង​ការ​តម្លើង Windows ព្រោះ​មាន​ប្រិយមិត្ត​ជា​ច្រើន​បាន​ច្រលំ​ដៃ​លុប Partition ដែល​ផ្ទុក​ឯកសារ​ដើម​អស់​គ្មាន​សល់។ ចំណាំ៖ មុន​នឹង​លុប ត្រូវ​ដឹង​ឲ្យ​ច្បាស់​ពី​ទំហំ​ផ្ទុក​ឯកសារ​ដែល​នៅ​សល់(Free Space) ជៀស​វាង​ជ្រុល​ដៃ។ ឧទារ៖ Drive 0 Partition 1 នៅ​សល់ 72.0MB ហើយDrive 0 Partition 2 នៅ​សល់ 51.0MB ដូច​នេះ Drive ដែល​ត្រូវ​លុប​ចោល​គឺ Partition 2 ដោយ​ចុច Format->Next។ ប្រសិន​បើ​ប្រិយមិត្ត​ចង់​ចែក Partition វិញ​លៃ​យ៉ាង​ណា​កុំ​ឲ្យ​ធំ​ជាង Partition 1។ ឧទារ៖

បន្ទាប់​មក​ត្រូវ​រង់​ចាំ​បន្តិច រហូត​វា Copy Windows ចូល​ម៉ាស៊ីន​រួច​រាល់ ជំហាន​បន្ទាប់​ត្រូវ​វាយ​លេខ Product key Windows ចុច​នៅ​ទី​នេះ ឬ​ចូល​ទៅ Google-> Index Of product key for windows 10 រួច​រើស Key បាន​តាម​ចិត្ត។

៥/.របៀបដោនឡូត Driver

ចំណុច​នេះ​ក៏​សំខាន់​ណាស់​ដែរ​ក្នុង​ដំណើរ​ការ​រៀន​តំឡើង Windows ដោយ​ខ្លួន​ឯង​ព្រោះ​នៅ​ពេល​ដែល​កុំព្យូទ័រ​អត់​ស្គាល់ Driver ណាមួយ​ទោះ​ជា​តំឡើង​កម្មវិធី​ល្អ​យ៉ាង​ម៉េច​ក៏​អត់​បាន​ដែរ។ ដើម្បី​ដោនឡូត Driver សរុប ដោយ​មិន​ចាំបាច់​ហត់​ដើរ​រក​ម្ដង​មួយៗ គ្រាន់​តែ​ចុច​នៅ​ទីនេះចូល​ទៅ Google->Index Of DriverPack រួច​ដោនឡូត​ហើយ​តំឡើង​ជា​ការ​ស្រេច។ ចំណាំ៖ Driver គឺ​ជា​បណ្ដុំ​នៃ​មុខ​ងារ​លើ​កុំព្យូទ័រ​ដូចជា មុខងារ Audio, Sound, Mouse, Battery, Sendor, Monitor, Network Adapter ជាដើម។

៦/.របៀប Activate Windows

ជា​ធម្មតា File Windows ដែល​អ្នក​ទាំង​អស់​គ្នា​ដោនឡូត​ពី Google គឺ​គ្មាន Linsence នោះ​ទេ ដូច​នេះ ក្រោយ​ពី​​តម្លើង​កុំព្យូទ័រ​រួច​រាល់​ហើយ រឿង​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​មុន​គេ​គឺ រក Keyមក Activate Windows មិន​មែន​តម្លើង​កម្មវិធី​មុន​នោះទេ។

ជំហាន​ដំបូង​ត្រូវ​ចូល​ទៅ Google វាយ​ពាក្យ index of kmspico(ដូច​រូប) បន្ទាប់​ពី​ដោនឡូត​រួច​ហើយ ត្រូវ​តំឡើង​វា​លើ​ម៉ាស៊ីន រួច​ចុច​លើ​សញ្ញា​

បញ្ជាក់៖ កម្មវិធី​នេះ​ក៏​អាច​យក​ទៅ Activate Ms.Office បាន​ផង​ដែរ។

អត្ថបទ៖ រក្សា