មក​ស្វែងយល់​ឱ្យ​ច្បាស់​ពី​ការ​ប្រើប្រាស់​ Passcode នៅ​លើ​ទូរស័ព្ទ​ iPhone

  • 2017-05-09 02:17:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ប្រើប្រាស់​ iPhone នៅ​ក្នុង​ដៃ មិន​ប្រាកដ​​យល់​ច្បាស់​ពី​ការ​ប្រើប្រាស់​វា​គ្រប់​ចំណុច​ឡើយ​។ ថ្ងៃ​នេះ Sabay បន្ត​ចែក​រំលែក​នូវ​បទពិសោធន៍​ថ្មី​មួយ​ទៀត ជុំ​វិញ​ការ​ស្វែងយល់​ឱ្យ​ស៊ី​ជម្រៅ​ពី​ការ​ប្រើប្រាស់​ Passcode (លេខ​កូដ​សម្ងាត់)​ នៅ​លើ​ទូរស័ព្ទ​ iPhone របស់​អ្នក​រាល់​គ្នា​។

+និយម​ន័យ​ Passcode

Passcode ជា​ជួរ​នៃ​លំដាប់​អក្សរ​ឬ​លេខ ដែល​យើង​ប្រើ​វា​ជា​ពាក្យ​សម្ងាត់​ ក្នុង​ការ​បើក​ចូល​ទៅ​កាន់​កុំព្យូទ័រ​​ ស្មាតហ្វូន​ ឫ​ឧបករណ៍​អេឡិចត្រូនិក​ពិសេស​ណា​មួយ​។

+អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ Passcode លើ​ iPhone:​

អត្ថប្រយោជន៍​និង​គោលបំណង​​នៃ​ការ​ប្រើប្រាស់​ Passcode គឺ​ដើម្បី​ការពារ​នូវ​ការ​ចុច​ចូល​មើល​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​របស់​អ្នក ដោយ​ពុំ​មាន​ការ​អនុញ្ញាត។​ ជា​ធម្មតា​បើ​ទូរស័ព្ទ​ iPhone ម៉ូដែល​ 5s ឡើង​ទៅ វា​នឹង​គាំទ្រ​នូវ​ប្រព័ន្ធ​ Touch ID (ស្កេន​ក្រយៅដៃ) ដែល​អ្នក​អាច​ប្រើ​វា​ជំនួស​ការ​ប្រើ​លេខ​សម្ងាត់​ក៏​បាន​។​

ក្រោយ​ពេល​ដាក់​ Passcode ទូរស័ព្ទ​របស់​អ្នក​នឹង​ផ្ដល់​ការ​ការពារ​នូវ​ពេល​:

  • ចុច​បើក​ (Turn On) ​ឫ​ បើក​បិទ​ឡើង​វិញ​ Restart ទូរស័ព្ទ​
  • ចុច​ Update Software (iOS)
  • លុប​ទិន្នន័យ​ចោល​ទាំង​ស្រុង (Erase Device)
  • បើក​មើល​ឫ​ប្ដូរ​លេខ​សម្ងាត់​
  • ការ​ដំឡើង​កម្មវិធី​គ្មាន​ប្រភព​ជាក់លាក់​ iOS Configuration Profiles

​​​​+វិធី​នៃ​ការ​ប្រើប្រាស់​ Passcode

១.ចុច​ចូល​ទៅ​ក្នុង​ Settings > Touch ID & Passcode (​បើ​ទូរស័ព្ទ​ពុំ​មាន Touch ID សូម​ចុច​ចូល Settings > Passcode) ២.ចុច​លើ​ពាក្យ​ Turn Passcode On ៣.បញ្ចូល​នូវ​លេខ​កូដ​សម្ងាត់ ៦ ខ្ទង់​ ឫ​ជម្រើស​លេខ ៤ ខ្ទង់​​ប្រភេទ​កូដ​ជា​លេខ​ (Numeric Code), កូដ​ជា​​លេខ​មិន​កំណត់​ (Custom Numeric Code) និង​កូដ​ជា​អក្សរ​មិន​កំណត់​ (Custom Alphanumeric Code) ៤.ចុច​បញ្ចូល​លេខ​កូដ​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ជា​ការ​ស្រេច​។

ប្រភព៖ Apple   ប្រែសម្រួល៖ កៅ រក្សា