ស្រី​ស្អាត វ៉ាន់ វលក្ខ័ ប៉ុណ្ណឹង សិច​ស៊ី​អត់?

  • 2014-11-08 17:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fashion ស្រី​ស្អាត​កាច់​រាង​ជា​មួយ​ម៉ូតូ​ធំ ប៉ុន្មាន​ប្លង់​ខាង​ក្រោម​នេះ សម្ដែង​ដោយ កញ្ញា វ៉ាន់ វលក្ខ័។ តារា​​សម្ដែង​ស្រី​ម្នាក់​នេះ​ មាន​ស្រុក​​​កំណើត​​នៅ​​ខេត្ត កំពង់ធំ មាន​វ័យ ១៩ ឆ្នាំ។ ក្នុង​វិស័យ​សិល្បៈ វលក្ខ័ ធ្លាប់​បាន​សម្ដែង​ភាពយន្ត បាន​ជិត ១០ ​រឿង ​មក​ហើយ ​ដូច​ជា រឿង ព្រហ្មលិខិត, ព្រះ​ជិនវង្ស​នាង​ពៅ, កំលោះ​ស្រុក​ស្រែ​​ស្នេហ៍​ក្រមុំ​ជនបទ, គំនុំ​ស្នេហ៍​អតីតជាតិ, រនាំង​វណ្ណៈ, ក្រឡ​អី​ហ្នឹង​វគ្គ២, បង​​ប្អូន​២នាក់, ខ្មោច​អា​សង្ហារ ជា​ដើម ជា​មួយ​គ្នា​នោះ​ក៏​ធ្លាប់​តាម​សម្ដែង​ខារ៉ាអូខេ​បាន​តិច​តួច​ផង​ដែរ។

 

 

បច្ចុប្បន្ន កញ្ញា វ៉ាន់ វលក្ខ័ ​កំពុង​តែ​ហាត់​ច្រៀង មួយ​​មុខ​ថែម​ទៀត ព្រោះ​នាង​​គិត​ថា ប្រសិន​បើ​ចេះ​ច្រៀង អាជីព​សិល្បៈ​របស់​នាង​នឹង​រីកចម្រើន​មួយ​កម្រិត​ថែម​ទៀត។ ចំពោះ​ការ​ស្លៀក​ពាក់​វិញ វលក្ខ័ ប្រាប់​ថា អាច​បទ​បែន​បាន​គ្រប់​កាលៈទេសៈ​ទាំង​​អស់ សម័យ​​ក៏​អាច​ធ្វើ​បាន បុរាណ​ក៏​អាច​ធ្វើ​បាន តែ​ភាព​សិច​ស៊ី នាង​ចូល​ចិត្ត​ខ្លាំង​ជាង​គេ។ ទស្សនិកជន​ជួយ​ផ្ដល់​ពិន្ទុ​ឲ្យ កញ្ញា វ៉ាន់ វលក្ខ័ បន្តិច​មក​ថា តើ​លេង Fashion បែប​ហ្នឹង​សិច​ស៊ី និង គួរ​ឲ្យ​ស្រឡាញ់​បាន​អត់?

 

 
 
 
 
 
 

 

អត្ថបទ៖ ខុត សីហា

 

អត្ថបទថ្មី