Atl Madrid ឈ្នះ​ តែ​ Real ជា​អ្នក​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ UCL

  • 2017-05-11 01:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid បាន​ឡើង​ទៅ​ប៉ះ​ Juventus នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Champions League បើ​ទោះ​ជា​ចាញ់​ Atl Madrid ២-១ ក៏​ដោយ។

កាល​ពី​ជើង​ទី​មួយ​ក្រុម​លោក Zidane យក​ឈ្នះ​ Atl Madrid នៅ​ទឹកដី Santiago bernabeu រហូត​ ៣-០ ដែល​លទ្ធផល​កាលនោះ​វា​គ្រប់គ្រាន់​នឹង​ឲ្យ​ពួក​គេ​ឡើង​ទៅ​ដណ្ដើម​ពាន​នៅ​ទីក្រុង​ Cardiff ប្រទេស​វេល។

ការ​ប្រកួត​យប់​មិញ​ ចាប់​ផ្ដើម​ការ​ប្រកួត​បាន​តែ​១២​នាទី Saul Niguez តែត​បញ្ចូល​ទី​ឲ្យ​ Atl Madrid បាន​មួយ​គ្រាប់​មុន​ ជា​ការ​លើក​ជ្រុង​របស់​ Koke មុន​ពេល​ដែល Antoine Griezmann ស៊ុត​ប៉េណាល់ទី​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ ៤​នាទី​បន្ទាប់។ ការ​នាំ​មុខ​២​គ្រាប់​មុន​នេះ​ជា​កម្លាំង​ចិត្ត​ដ៏​មហាសាល​សម្រាប់​ក្រុម AT ក្នុង​ការ​វាយ​​សម្រុក​បន្ត​ទៀត។

យ៉ាង​ណា​ក៏​ដោយ​នៅ​ចុង​ម៉ោង​វគ្គ​ទី​មួយ​នាទី​៤២ Kroos មាន​ឱកាស​ស៊ុត​មួយ​ជើង​ត្រូវ​​អ្នក​ចាំទី​ជួយ​សង្គ្រោះ​បាន ហើយ​ Isco ជា​អ្នក​ទាត់​ថែម​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច។ នៅ​​វគ្គ​ទី​ពីរ​ក្រុម​ទាំង​សង​ខាង​មិន​មាន​ឱកាស​ស៊ុត​បញ្ចូលទី​គ្នា​ឡើយ​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ Atl Madrid ២-១ Real Madrid លទ្ធផល​ទាំង​ពីរ​ជើង​ Real ឈ្នះ ៤-២៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន