វិធី​បិទ​មិន​ឱ្យ​បង្ហាញ​សារ​​​ខ្លី​លើ​អេក្រង់​​ពេល​ ​iPhone​ ​ជាប់​ ​Lock

  • 2017-05-11 02:00:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone​ ​ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​ស្មាតហ្វូន​ដែល​មាន​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ ​ប៉ុន្តែ​ក្នុង​នោះ​មាន​ចំណុច​អវិជ្ជមាន​មួយ​របស់​ ​iPhone​ ​គឺ​ទោះ​ជា​ចាក់​សោ​ ​(ជាប់ Lock)​ ​ក៏​វា​នូវ​បង្ហាញ​ឈ្មោះ​ក៏​ដូច​ជា​ខ្លឹមសារ​ខ្លី​របស់​សារ​ដែល​គេ​ផ្ញើ​ចូល​នៅ​លើ​អេក្រង់​ ​(Notification ខាង​ក្រៅ)។ ដូច​នេះ​ ​Sabay​ ​នឹង​ណែនាំ​ប្រិយមិត្ត​ឲ្យ​ដឹង​ពី​វិធី​បិទ​មិន​ឲ្យ​ខ្លឹមសារ​ខ្លី​របស់​សារ​បង្ហាញ​លើ​អេក្រង់​ពេល​ ​iPhone​ ​ជាប់​ ​Lock។

  • ចូល​ទៅ​កាន់ Settings > Notification > Messages
  • ចុច​លើ​ ​Show Previews​ ​បន្ទាប់​មក​ជ្រើស​រើស​យក​ ​off
  • ខាង​ក្រោម​នេះ​ជា​លទ្ធផល​ទទួល​បាន​ ​ដែល​បង្ហាញ​ឈ្មោះ​តែ​មិន​មាន​ខ្លឹមសារ​ខ្លី​របស់​សារ​ ​(SMS)

អត្ថបទ ៖ ពិចិត្រ

អត្ថបទថ្មី