ច្បាស់​ហើយ​! Messi នឹង​រៀប​ការ​ជាមួយ​មិត្ត​ស្រី​នៅ​ខែ​ក្រោយ​

  • 2017-05-11 03:52:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​ Leo Messi និង​មិត្ត​ស្រី​យូរ​ឆ្នាំ​​នាង Antonella Roccuzzo ​បាន​កំណត់​ពី​ថ្ងៃ​​មង្គល​ការ​ និង​ទីតាំង​រៀប​ចំ​ពិធី​ហើយ។

គ្រួសាររបស់ Messi

កាល​ពី​ឆ្នាំ​ ២០១៦ ​ខ្សែ​ប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​បាន​ប្រាប់​ពី​គម្រោង​រៀប​ការ​ជាមួយ​មិត្ត​ស្រី​​​បន្ទាប់​ពី​​​ស្រលាញ់​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ និង​មាន​កូន​ប្រុស​២​នាក់​​។ បើ​​តាម​ប្រភព​ព័ត៌មាន​ពី The Sun ឲ្យ​ដឹង​ថា​មង្គល​ការ​របស់​ Messi នឹង​ប្រារព្ធ​ពិធី​នៅ​ទីក្រុង Rosario ប្រទេស​អាហ្សង់ទីន​ជា​ស្រុក​កំណើត​របស់​ពួក​គេ​ទាំង​ពីរ​ ហើយ​​ធ្វើ​ម្ដង​ទៀត​នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ​។

ចំពោះ​កាល​បរិច្ឆេទ​វិញ​នឹង​ធ្វើ​​ថ្ងៃ​ទី​៣០​ ខែ​មិថុនា មាន​ន័យ​ថា​៦​ថ្ងៃ​ ក្រោយ​ខួប​កំណើត​របស់ Messi ឈាន​ចូល​វ័យ​៣០​ឆ្នាំ​ នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​។ តាម​គម្រោង​ភ្ញៀវ​ដែល​ចូល​រួម​នឹង​មាន​ប្រមាណ​៧០០​នាក់ ក្នុង​នោះ​មាន​ដូច​ជា តារា​បាល់ទាត់​ល្បីៗ​ជុំវិញ​ពិភពលោក, អ្នក​សារព័ត៌មាន និង​មិត្តភ័ក្ដិ​សាច់ញាតិ​គ្រួសារ​ទាំង​សង​ខាង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន