មួយ​រឿង​នេះ​ ណា សាឌី ប៊ិះធ្វើ​ខុស​បម្រាម​ឪពុក​ម្ដាយ (វីដេអូ)

  • 2017-05-11 05:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ សាឌី ធ្លាប់​ប្រាប់​ថា​ ខ្លួន​បាន​ជាប់​បម្រាម​ឪពុក​ម្ដាយ​ថា​មិន​ឲ្យ​ថត​ឈុត​ឱប​ថើប និង​ស្និទ្ធ​ស្នាល​ខ្លាំង​ជា​មួយ​មនុស្ស​ប្រុសទេ។ តែ​នា​ពេល​ចុង​ក្រោយ​នេះ​នាង បាន​​ចូល​ខ្លួន​សម្ដែង​រឿង​មួយដែល​ល្បី​ថា​សម្បូរ​ទៅ​ដោយ​ឈុត​ស្រើប​ស្រាល​ទៅ​វិញ។

"មន្ដ​ស្នេហ៍​លេខា" ជា​​ប្រលោម​លោក​មួយ​ដែល​ល្បីថា​មាន​ស្រើប​ស្រាល​ច្រើនគួរសម ​នឹង​ត្រូវ​បាន​យក​មក​ផលិត​ជា​ភាពយន្ត​ភាគ និង​កុន។ ក្នុង​នោះ​សាឌី ​ដែល​សម្ដែងតួ​ អេណា ក៏​ជា​តួ​សំខាន់​ម្នាក់​ដែល​ត្រូវ​ប៉ះ​ឈុត​ឱប​ថើប​មួយ​ចំនួន​ជា​មួយ​តួ​ប្រុស​ដែរ។

ប៉ុន្តែ​នាង​លើក​ឡើង​ថា ៖ “មុន​ដំបូង​ខ្ញុំ​ប្រកែក​ដាច់​ខាត​ថា​មិន​សម្ដែង​តួ​ឱប​ថើប​អី​ទេ តែ​ក្រោយ​ខ្ញុំ​បាន​មើល​ប៉ារ៉ូល​រឿង​ហើយ​ឃើញ​ថា​មាន​ឈុត​ឱប​ថើប​តិច​តួច​បំផុត​ ហើយ​ឈុត​ស្រើប​ស្រាល​ក៏​ត្រូវ​បាន​កាត់​ចោល​អស់​តាម​បម្រាម​របស់​ក្រសួង​ដែរ​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​សម្ដែង" ។ សាឌី ថ្លែង។

មួយ​វិញ​ទៀត នាង​បន្តថា ​​​តួ​ដែល​នាង​ត្រូវ​ស្និទ្ធ​ស្នាល​ជា​មួយ​គឺ យឹម សម្បត្តិ ដែល​នាង​អះអាង​ថា​រាប់​អាន​ដូច​បង​ប្អូន​អ៊ីចឹង ដូច្នេះ​វា​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​អ្វី​ទេ។

ចំណែក​ខាង​ម្ដាយ​នាង​វិញ​ នាង​បញ្ជាក់​ថា ដំបូង​​លោក​មាន​ការមិន​សប្បាយ​ចិត្ត​ដែរ​ ដែល​នាង​សម្រេច​ចិត្ត​លេង​រឿង​នេះ​។ តែក្រោយ​ពេល​ដឹង​ពី​ដំណើរ​ដើម​ទង​ហើយ​ទើប​ម្តាយ​នាង​ប្រកាន់​ទោស​ពៃ​វិញ។

"ម៉ាក់​ខ្ញុំ​ដំបូង​គាត់​អន់​ចិត្ត​ដែរ​បង​តែ​ក្រោយ​មក ពេល​ខ្ញុំ​រឿង​ដែល​ខ្ញុំ​សម្ដែង​មើល​ឃើញ​ថា​វា​មិន​ខ្លាំង​ក្លា​ទើប​គាត់​មិន​ថា​អី​វិញ" តួអេណា បញ្ជាក់៕

​​​

អាន៖ ណា សាឌី ជាប់​បំរាម​ឪពុក​ម្តាយ​​​

អាម៖ "មន្ត​ស្នេហ៍​លេខា" សាឌី ​លេង​ចរិត​ ស្រី​ស្អាត​ម៉ាបេន

អត្ថបទ៖ សុខណា

អត្ថបទថ្មី