ហ្គេម​ Sims ល្បី​លេងកាល​ពី​​តូច​ មាន​លើ​ Android និង iOS ហើយ​

  • 2017-05-11 06:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

The Sims ជា​ហ្គេម​​កុំព្យូទ័រ​ដ៏​ល្បី​មួយ​កាល​ពី​អំឡុង​ឆ្នាំ​ ២០០០ ​ហើយ​ពេល​នេះ​បាន​វិវត្តន៍​ខ្លួន​ក្លាយ​ជា​ហ្គេម​ទូរសព្ទ​ដោយ​មាន​ឈ្មោះ​ថា​ The Sims Mobile។ ហ្គេម​នេះ​មាន​ដាក់​ឲ្យ​ទាញ​យក​​​សម្រាប់​​ប្រទេស​ប្រេស៊ីល​​នៅ​ថ្ងៃ​នេះ ហើយ​នឹង​ចាប់​ផ្ដើម​មាន​ក្នុង​ប្រទេស​ដទៃ​ទៀត​ជា​​បន្ត​បន្ទាប់។

ក្រុមហ៊ុន​ EA មិន​បាន​បង្ហាញ​អ្វី​ខ្លួន​ឡើយ​ពី​វិធី​នៃ​ការ​លេង​ហ្គេម​​នេះ ប៉ុន្តែ​​ហ្គេម​នេះ​ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​​ The Sims 4។ The Sims Mobile នឹង​ជា​ហ្គេម​ដែល​អាច​លេង​បាន​​ដោយ​ឥត​គិត​ថ្លៃ​​ដោយ​មាន​រួម​បញ្ចូល​មុខងារ​ទូទៅ​របស់​ The Sims ដែល​​អ្នក​អាច​ឌីហ្សាញ​តួអង្គ និង ផ្ទះ​របស់​តួអង្គ​បាន​តាម​ចំណង់​ចំណូល​ចិត្ត។

ត្បិត​ថា​ The Sims ជា​ហ្គេម​មាន​អាយុកាល​យូរ​មែន​ប៉ុន្តែ​ចំនួន​អ្នក​លេង​ The Sims 4 ដែល​ជា​ហ្គេម​​ជំនាន់​ចុង​ក្រោយ​ មាន​ការ​កើន​ឡើង​ ៣៣% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន៕​​​​​​​​​​​​ ​​​​​​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង