រឿង "Suspicious Partner" អាចល្បីដូចរឿង “The Legend of the Blue Sea”

  • 2017-05-12 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​ថ្មី​របស់​ទូរទស្សន៍​ SBS ដែល​មាន​ចំណង​ជើង​ថា​ "Suspicious Partner” សម្ដែង​ដោយ​ តារា​សម្ដែង​ប្រុស​ស្រី​ដ៏​ល្បី​  JI CHANG WOOK និង​ Nam Ji Hyun ជា​ខ្សែភាពយន្ត​ដែល​ត្រូវ​ចាក់​ផ្សាយ​បន្ទាប់​ពី​រឿង​ “Saimdang, Light's Diary” ។

លោក​ Park Sun Ho ដែល​ជា​អ្នក​ដឹកនាំ​រឿង​មួយ​រូប​ដែរ​ ក្នុង​ខ្សែ​ភាពយន្ត​ដ៏​ល្បី​ “The Legend of the Blue Sea” នឹង​ត្រូវ​ដឹកនាំ​រឿង​ “Suspicious Partner” ។ មហាជន​ជា​ច្រើន​បាន​រំពឹង​ទុក​ថា​ រឿង​ថ្មី​នេះ​របស់​ Ji Chang Wook និង​ Nam Ji Hyun នឹង​ក្លាយ​ជា​រឿង​ដ៏​ល្អ​មួយ​ទៀត​ដូច​រឿង​របស់​ Lee Min Ho និង​ Jun Ji Hyun ដែរ។

ជាមួយគ្នានេះ​ផងដែរ រឿង​នេះ​ ក៏មាន​ការ​ចូល​រួម​សម្ដែង​ពីតារាប្រុស​ស្រី​ល្បី​ៗ​ជាច្រើន​នាក់​ផងដែរ ហើយ​នឹង​មាន​ការ​ផ្សាយ​ជូន​ទស្សនាលើទូរទស្សន៍ SBS នៅ​រៀង​រាល់​ថ្ងៃពុធ និង​ព្រហស្បតិ៍ទៀត៕

ប្រភព៖ ilovekstars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី