The Rock ៖ ខ្ញុំ​​មាន​សមត្ថភាព​គ្រប់​គ្រាន់ សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក!

  • 2017-05-11 23:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ​ Dwayne 'The Rock' Johnson បាន​និយាយ​ថា​ខ្លួន​នឹង​អាច​​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។

តារា​វ័យ​ ៤៥​ ឆ្នាំ​រូប​នេះ​ជឿ​ជាក់​ថា​ខ្លួន​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដែល​លោក​ធ្លាប់​គិត​ពី​បញ្ហា​នេះ​ជា​ច្រើន​ដង​រួច​មក​ហើយ ចំពោះ​ការ​ប្រលូក​ចូល​នយោបាយ​របស់​លោក​តាំង​ពី​ឆ្នាំ​មុន។

តារា​សម្ដែង​ក្នុង​រឿង Baywatch រូប​​នេះ​បាន​ប្រាប់​ GQ magazine ថា​៖ "មួយ​ឆ្នាំ​មុន វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពី​វា​កាន់​តែ​ខ្លាំង​ឡើងៗ​។​​ វា​គឺ​ជា​រឿង​មួយ​​ធ្វើ​ឲ្យ​ខ្ញុំ​ខ្វល់​ខ្វាយ​ពី​វា ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ហើយ​គិត​ពី​វា។ អីចឹង ចាំ​ខ្ញុំ​គិត​ឲ្យ​ច្បាស់​សិន​រួច​ខ្ញុំ​នឹង​ផ្ដល់​ចម្លើយ​តាម​ក្រោយ​ដែល​ពោរ​ពេញ​នូវ​ការ​ពិត​និង​ដោយ​គោរព"។ បន្ទាប់​ទើប​លោក​បាន​បញ្ជាក់​ថា​ លោក​មាន​ទំនុក​ចិត្ត​ ដើម្បី​ក្លាយ​ជា​មេដឹកនាំ​សហរដ្ឋ​អាមេរិក ដែល​នឹង​យក​ចិត្ត​ទុក​ដាក់​ពី​ប្រជាពលរដ្ឋ​អាមេរិក​គ្រប់​រូប។

តារា​សម្តែង​រឿង​​Fast & Furious រូប​នេះ​ក៏​បាន​ប្រាប់​ fashion monthly magazine ថា៖ "បើ​សិន​ជា​ខ្ញុំ​ជា​ប្រធានាធិបតី ស្មើភាព​គឺ​ជា​រឿង​សំខាន់ ភាព​ដឹក​នាំ​គឺ​ជា​រឿង​សំខាន់ និង​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រ​ជា​ជន​គ្រប់​រូប។ ហើយ​ប្រសិន​ជា​ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​នរណា​ម្នាក់​ចំពោះ​រឿង​អ្វី​មួយ​ ខ្ញុំ​នឹង​មិន​ខ្វល់​ចំពោះគំនិត​របស់​គេ​ទេ ខ្ញុំ​នឹង​បញ្ចូល​គំនិត​ទាំង​នោះ​។ រឿង​ដំបូង​បំផុត​ដែល​ត្រូវ​ធ្វើ​គឺ​ចូលរួម​គ្នា​ពិភាក្សា​អំពី​បញ្ហា​ទាំង​នោះ។ មនុស្ស​យើង​គ្រប់​គ្នា​សុទ្ធ​តែ​មាន​បញ្ហា​ ហើយ​ត្រូវ​តែ​ដោះ​ស្រាយ​។ ទោះ​បី​ជា​មាន​រឿង​ជា​ច្រើន​ដែល​គិត​មិន​ត្រូវ​គ្នា​ ឫ​មិន​យល់​ស្រប​គ្នា​យើង​ត្រូវ​តែ​ដោះ​ស្រាយ។"

លើស​ពី​នេះ​ទៅ​ទៀត​ តារា​សម្ដែង​មាឌ​ធំ​រូប​នេះ​ក៏​បាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​ដឹក​នាំ​ខ្លួន និង​អ្នក​គាំ​ទ្រ​ថា​ប្រាកដ​ជា​បោះ​ឆ្នោត​ជូន​តារា​រូប​នេះ។

គួរ​បញ្ជាក់​ថា​ ប្រជាធិបតី​អាមេរិក​សព្វ​ថ្ងៃ​លោក Donald Trump ក៏​ធ្លាប់​ជា​តារា​សម្ដែង​ផង​ដែរ។ រាប់​បញ្ចូល​នឹង​ប្រធានាធិបតី​មួយ​រូប​ទៀត​គឺ​លោក​ Ronald Reagan ដែល​ធ្លាប់​សម្ដែង​រឿង​ហូលីវូដ​មួយ​ចំនួន៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម