៧សន្លឹក​ មហាសំណង់កប៉ាល់ទីតានិកលើគោកនៅចិន ជិតចេញរូបរាងហើយ

  • 2017-05-11 10:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ចិន​បាន​បើក​ការដ្ឋាន​សាងសង់​សំណង់​ដ៏​ធំ​មហាសាល​មួយ​​ដែល​មាន​រយៈពេល​​ជា​ច្រើន​ខែ​មក​ហើយ គឺ​កប៉ាល់​​ទីតានិក​ចម្លង​ទំហំ​ធំ​ប៉ុន​ទៅ​នឹង​ទីតានិក​បាន​លិច។

សំណង់​នេះ​សង់​នៅ​តាម​មាត់​ប្រឡាយ​ទឹក​នៅ​តំបន់​ដាច់​ស្រយាល Suining ខេត្ត​ស៊ីឈួន ភាគ​និរតី​ប្រទេស​ចិន។ កប៉ាល់​ទីតានិក​ដើម​បាន​បុក​ផ្ទាំង​ទឹកកក​លិច​ក្នុង​ឆ្នាំ ១៩១២ រួច​​ត្រូវ​គេ​ថត​ជា​ខ្សែ​ភាព​យន្ត​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៩៧។

សំណង់​ដដែល​មាន​ប្រវែង ២៦៨​ម៉ែត្រ និង​ទទឹង ២៨​ម៉ែត្រ។ វា​នឹង​ត្រូវ​គេ​បំពាក់​សម្ភារៈ និង​ការ​តុប​តែង​ឲ្យ​ដូច​ទីតានិក​ពិត​ៗ​ រាប់​ចាប់​តាំង​ពី​បន្ទប់​ជប់លៀង កន្លែង​សម្ដែង​ល្ខោន និង​អាង​ហែល​ទឹក​ជា​ដើម ប៉ុន្តែ​មិន​ដាក់​បណ្ដែត​ទឹក​ឡើយ។

ចំណែក​គម្រោង​សាងសង់​ គឺ​ជា​ការ​សហការ​គ្នា​រវាង​ក្រុម​ហ៊ុន​ចិន និង​អាមេរិក ដែល​គ្រោង​​ដាក់​ឲ្យ​អ្នក​ទេសចរ​ចូល​ទៅ​កម្សាន្ត​នៅ​ចុង​ឆ្នាំ ២០១៧​ខាង​មុខ​៕

ប្រភព៖ Chinadaily   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម