កូនជ្រូកចម្លែកក្បាល២ ភ្នែក៤ ខ្លួនមួយដ៏កម្រ​បានឃើញ

  • 2017-05-12 02:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ម្នាក់​សម្ដែង​អារម្មណ៍​ភ្ញាក់​ផ្អើល​ខ្លាំង​ ពេល​ឃើញ​កូន​ជ្រូក​របស់​ខ្លួន​ស្រាប់​តែ​ព្រែក​ចេញ​ក្បាល​ពីរ​ដោយ​មាន​ភ្នែក​ទាំង​អស់​មាន​ ៤ ​មាត់​ ២ ពេល​ទើប​កើត។

កសិករ​រូប​នេះ​រស់​នៅ​​ក្នុង​ភូមិ​មួយ​នៃ​តំបន់ Kakheti ប្រទេស Georgia ។ ​គាត់​ប្រាប់​ថា​ ពេល​មេ​ជ្រូក​កើត​កូន​នៅ​ពេល​យប់​ គាត់​មិន​ដឹង​ភ្លាម​ៗ​ទេ រហូត​លើក​ដៃ​ទៅ​កាន់​ទើប​ឃើញ​ជ្រូក​មួយ​ក្បាល​នេះ​មាន​ក្បាល​ដល់​ទៅ​ ២​ហើយ​ក្បាល​នីមួយ​ៗ​មាន​ភ្នែក​២ ​ត្រចៀក​២ ​និង​ច្រមុះ​ម្ខាង​ម្នាក់​គួរ​ឲ្យ​ចម្លែក​មែន​ទែន។

ទោះ​យ៉ាង​ណា​កសិករ​ដដែល ​​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ថា ​ជ្រូក​ក្បាល​ពីរ​នេះ​អាច​នឹង​មិន​រស់​បាន​យូរ​ព្រោះ​វា​មើល​ទៅ​ខ្សោយ​អស់​កម្លាំង មិន​សូវ​ក្លៀវក្លា​ដូច​​កូន​​ជ្រូក​ដទៃ​ឡើយ។

រូប​ភាព​កូន​ជ្រូក​ ត្រូវ​បាន​ម្ចាស់​​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​មាន​មនុស្ស​ជា​ច្រើន​បញ្ចេញ​មតិ​ថា ពួក​គេ​មិនដែល​ឃើញ​កូន​ជ្រូក​ចេញ​ក្បាល​ពី​ដូច្នេះ​ទេ ហើយ​នេះ​ជា​ករណី​មិន​គួរ​ឲ្យ​​​ជឿ​ថែម​ទៀត៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ